ព័ត៌មានទាន់ហេតុការណ៍៖

«ព្រះកុណា ព្រះមហាក្សត្រ ស្តេចយាងថ្វាយបង្គំព្រះ នាព្រះវិហារជីងអាន»

ចែករំលែក៖

ទីក្រុងសៀងហៃ៖ នាវេលាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្នុងឱកាសនៃព្រះរាជទស្សនកិច្ចផ្លូវការនៅទីក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងថ្វាយបង្គំព្រះ នាព្រះវិហារជីងអាន ក្នុងទីក្រុងសៀងហៃ និងសព្វព្រះរាជហឫទ័យប្រគេនជូននូវព្រះពុទ្ធបដិមាប្រក់នាគដែលសាងឡើងក្នុងរចនាបទខ្មែរដ៏ល្អវិចិត្រ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនា នងតម្កល់ទុកជាទីសក្ការៈបូជាក្នុងព្រះវិហារ ៕

ដោយ៖សិលា


ចែករំលែក៖