ព័ត៌មានទាន់ហេតុការណ៍៖

<<ប្រទេសជប៉ុនផ្តល់ថវិកាដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារអំឡុងពេលជម្ងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា>>

ចែករំលែក៖

ភ្នំពេញ៖  ថ្ងៃទី១៩ ខែមីនា ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា,

ប្រទេសជប៉ុនផ្តល់ថវិកាដល់គម្រោងដើម្បីបញ្ចប់អំពើហិង្សាលើកុមារ អំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ ក្នុងប្រទេសកម្ពុជា
ទោះបីជាកុមារប្រឈមនឹងហានិភ័យសុខភាព ពីជំងឺកូវីដ១៩ តិចជាងមនុស្សពេញវ័យក៏ដោយ ក៏មានរបាយការណ៍សាកលមួយចំនួនបានបង្ហាញថា កុមារអាចនឹងមានហានិភ័យខ្ពស់ក្នុងការទទួល រងនូវអំពើហិង្សាដែលបណ្តាលមកពីជំងឺរាតត្បាតនេះ។ ការរឹតត្បិតលើការធ្វើដំណើរ ការបាត់បង់ប្រាក់ ចំណូល ភាពឯកោ កន្លែងរស់នៅចង្អៀត និងកម្រិតខ្ពស់នៃភាពតានតឹង និងជំងឺថប់បារម្ភ ធ្វើឲ្យមាន ការកើនឡើងនូវលទ្ធភាពដែលកុមារអាចជួបប្រទះ និងទទួលរងការរំលោភបំពានលើរាងកាយ និងផ្លូវ ចិត្តនៅផ្ទះ។ ជាការឆ្លើយតប រដ្ឋាភិបាលជប៉ុន និងយូនីសេហ្វ កំពុងចាប់ផ្តើមគម្រោងថ្មីមួយឈ្មោះថា * ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារនៅកម្ពុជា ក្នុងអំឡុងពេលនៃការរាតត្បាតជា សកលនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ” ។

រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៣៤០ ០០០ ០០០ យេន (ប្រមាណជា ៣ ០៩០ ៩០៩ ដុល្លារអាមេរិក) ដល់យូនីសេហ្វសម្រាប់គម្រោងនេះ។ គោលបំណងរបស់គម្រោង គឺដើម្បីធានាថា កុមារា និងកុមារី នៅកម្ពុជាទទួលបានការការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការរំលោភបំពានក្នុង អំឡុងពេលរាតត្បាតនៃជំងឺកូវីដ១៩ និងការស្តារឡើងវិញ ដើម្បីពង្រឹងសន្តិសុខមនុស្សជាតិ។ សេវាកម្ម កិច្ចការពារកុមារមួយចំនួនបានប្រឈមនឹងការរំខានក្នុងអំឡុងពេលមានជំងឺរាតត្បាត ដូច្នេះគម្រោង នេះមានគោលបំណងធានានូវការស្តារ និងការបន្តសេវាកម្មកិច្ចការពារទាំងនេះឡើងវិញ។

គម្រោងនេះនឹងបង្កើតនូវយុទ្ធសាស្ត្រ និងការអន្តរាគមន៍ដែលមានស្រាប់ដើម្បីពង្រឹងសេវាកម្ម និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងប្រទេសកម្ពុជា។
សូមអាននូវសេចក្តីជូនដំណឹងទាំងស្រុងដូចខាងក្រោម៕

  
ដោយ, សិលា


ចែករំលែក៖