ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២១ លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមជាមួយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញបច្ចេកទេសពាក់ព័ន្ធ បានអញ្ជើញពិនិត្យការដ្ឋានដំណើរការសាង សង់អគារថ្មីនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង អគារអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ថ្មី ដែលមានទីតាំងស្ថិតក្នុងបរិវេណ ក្រសួងព័ត៌មាន តាមបណ្តោយផ្លូវមុន្នីវង្ស សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, អគារ អគ្គនាយកដ្ឋានទាំង ២ នេះ ត្រូវបានរៀបចំធ្វើ ពិធីក្រុងពលី ចាប់ពីដំណើរការ បើកការដ្ឋានសាងសង់ កាលព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៩ ។ បើតាមការបញ្ជាក់របស់ គណៈ កម្មការ សាងសង់បានអោយដឹងថា អគារថ្មី នេះ មានកំពស់ ១៤ ជាន់ បណ្តោយ ៦៥ ម៉ែត្រ ទទឹង ១៤ ម៉ែត្រ មានបន្ទប់បំពេញការងារ ជាង ៣០០ បន្ទប់ ។ អាគារនេះសាងសង់ដោយ ក្រុមហ៊ុន ឃុន សៀ ឌីវីឡុបមីនគ្រុម សហការ ជាមួយក្រុមហ៊ុន BELLETONE ប្រទេសចិន ដោយគ្រោង ហើយរួចរាល់ រយះពេល ២៤ ខែ តែគិតមកដល់ពេលនេះ សម្រេចបានរួច ក្នុងការសាងសង់បានកម្ពស់ ១២ ជាន់ហេីយ នៅសល់តែ ២ ជាន់ទៀតទេ ។ បើតាមការ បញ្ជាក់ មេការសំណង់បានអោយដឹងថា ដំណើរការសាង់សង់មកដល់ពេលនេះសម្រេច រួចរាល់បាន ៦៥ ភាគរយ ដែលក្នុងគម្រោងអោយបានហេីយរួចរាល់នៅដើមឆ្នាំ ២០២២ខាងមុខនេះ៕
ប្រភព: ក្រសួងព័ត៌មាន