ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ចុះពីបន្ទប់ជួលទៅរកទិញបបរហូបស្រាប់ទៅវិលមុខដួលស្លាប់តែម្ដង

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ខណៈពេលដែលកំពុងតែចុះពីបន្ទប់ជួលទៅរកទិញបបរហូបស្រាប់តែវិលមុខដួលហើយស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ សាន់ ណូក ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិព្រៃដើមថ្នឹងទី១ ឃុំព្រៃដើមថ្នឹង ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានឱ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជាជនរងគ្រោះខាងលើបានចុះពីបន្ទប់ជួលទៅរកទិញបបរដើម្បីហូប ប៉ុន្តែស្រាប់តែមកដល់ចំណុចកើតហេតុស្រាប់តែគាត់ដួលទៅលើដី ភ្លាមនោះក៏មានប្រជាពលរដ្ឋព្យាយាមជួយដែរ ប៉ុន្តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ក្រោយពេលកើតហេតុអ្នកជិតខាងក៏បានរាយការណ៍ទៅសមត្ថកិច្ចជំនាញកោសល្យវិច័យនិងទាក់ទងទៅបងប្អូនសាច់ញាតិ។

បច្ចុប្បន្នសពត្រូវបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តឫស្សីសាញ់តាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖