ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តតាកែវអញ្ជើញទទួលចូលជួបប្រជុំពិភាក្សាយោបល់ជាមួយមន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ(ល.ខ.ប)អំពីលទ្ធភាពនៃការរៀបចំការបោះឆ្នោតសាកល្បង

ចែករំលែក៖

ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ លោកអ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវអញ្ជើញជាអធិបតីទទួលចូលជួបប្រជុំពិភាក្សាយោបល់ជាមួយលោកស្រី ហែម បញ្ញា ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តតាកែវ(ល.ខ.ប) ស្តីពីការសិក្សា និងលើកយោបល់លើការពិនិត្យលទ្ធភាពនៃការរៀបចំការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ក្នុងបរិការនៃជំងឺកូវីដ-១៩នេះ នៅសាលប្រជុំសាលាខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលបាលខេត្ត លោកអភិបាលក្រុង កងកម្លាំងទាំង៣ ។

សូមបញ្ជាក់ផងដែរថា៖ ចាប់ពីឆ្នាំ២០១៦ ដើម្បីឱ្យការបោះឆ្នោតកាន់តែទទួលយកបាននូវទំនុកចិត្តខ្លាំងពីមហាជន គ.ជ.ប បានប្តូរពីការចុះឈ្មោះដោយដៃមកចុះឈ្មោះតាមប្រព័ន្ធកុំព្យូទ័រ និងគ្រោងរៀបចំការបោះឆ្នោតនាឆ្នាំខាងមុខនេះ តាមប្រព័ន្ធអេឡិចត្រូនិច ផងដែរ ។

 ការបោះឆ្នោតសាកល្បងនេះ គឺធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពក្នុងការ អនុវត្តការងារបច្ចេកទេសទាក់ទងនឹងការងារបោះឆ្នោតតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ថែមទាំងធានាបានភាពច្បាស់លាស់ និងទទួលបានការទុកចិត្តពីភាគីពាក់ព័ន្ធ សម្រេចបាននូវការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយកាត់បន្ថយបាននូវជម្លោះ ឬវិវាទក្រោយការបោះឆ្នោត៕

ដោយ៖ សូរិយា


ចែករំលែក៖