ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តអញ្ជើញម្ចាស់អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បើកកិច្ចប្រជុំបន្ទាន់ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

      ខេត្តពោធិ៍សាត់ ៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយអញ្ជើញចូលរួមលោកអភិបាលរង មន្រ្តីសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ មន្រ្តីសាលាក្រុង.ស្រុក ឃុំ.សង្កាត់ កងកម្លាំង និងបងប្អូនម្ចាស់អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន។ ល។ បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បើទោះជាជំងឺដ៏កាចសាហាវនេះពុំទាន់មានបញ្ហានៅខេត្តពោធិ៍សាត់ ។

  កិច្ចប្រជុំបន្ទាន់ពាក់ព័ន្ធការរីករាលដាលជំងឺកូវីដ-១៩ខាងលើ ធ្វើឡើងនារសៀលថ្ងៃទី​២៥​ ខែមីនា​ ឆ្នាំ២០២១ នេះ ស្ថិតនៅវេទិកាដោះស្រាយទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋ ក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ។

  លោក ម៉ៅ​ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់​ និង​ជា​ប្រធាន​គណៈកម្មការប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ-​១៩​ លើកឡើងថា ការបើកកិច្ចប្រជុំបន្ទាន់នេះ ដេីម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-​១៩​ ចូល​ក្នុង​សហគមន៍​បើទោះជានៅខេត្តរបស់យើងពុំទាន់មានជំងឺដ៏កាចសាហាវនេះក៏ដោយ ដើម្បីជៀសគេចអំពីជំងឺនេះសូមបង​ប្អូន​អនុវត្តប្រសាសន៍រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ៣ការពារនិង ៣កុំ យើងដឹងហើយថាការឆ្លងជាសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភៈ​ ។ 

 ក្នុងឱកាសនោះដែរខណៈបច្ចុប្បន្នភាពបែបនេះ លោកអភិបាល បានជ្រាបអំពីទុក្ខលំបាករបស់បងប្អូន និងបានផ្ដល់ឱកាសឲ្យបងប្អូនលើកឡើងអំពីបញ្ហាផ្សេងៗដែលកំពុងកើតមាន ដើម្បីរិះរកគន្លឹះជួយដោះស្រាយគ្នា ពាក់ព័ន្ធការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕ ដោយ៖ បុឹម ពិន


ចែករំលែក៖