ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបេីកបុកម៉ូតូកិនបណ្តាលឲ្យបុរសស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូត្រូវរថយន្តធុនធំបេីកមកបុកនិងកិនកាលពីវេលាម៉ោង៨យប់ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២១​ នៅចំណុចច្រកចូលវត្តភ្នៀត​ តាមបណ្តោយមហាវិថីឈ្នះ​ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​។ 

ជនរងគ្រោះឈ្មោះ ផេង​ ត្រេង​ ភេទប្រុស​ អាយុ៣៦​ឆ្នាំ​ ស្នាក់នៅបុរីឈូកវ៉ា១​ សង្កាត់​គោករការ ​ខណ្ឌព្រែកភ្នៅ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកnex  ពណ៌ស​  ពាក់ស្លាកលេខភ្នំពេញ1IE 5772 ធ្វេីដំណេីរតាមបណ្តោយមហាវិថីឈ្នះឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុក៏បានបត់ឆ្លងផ្លូវទៅកេីតភ្លាមនោះស្រាប់តែមានរថយន្តធុនធំមួយគ្រឿងម៉ាហ៊ីយ៉ាន់ដាយ​ ពណ៌ស​ ពាក់ស្លាកលេខកំពង់ចាម3A 8036 បេីកបរតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុកនិងកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។ ភ្លាមនោះរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនតែត្រូវបានសមត្ថកិច្ចឃាត់បានភ្លាមៗ។ 

បច្ចប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖