ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសឱ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ លើជនជាតិចិនចំនួន៣នាក់ និងអ្នកពាក់ព័ន្ធ ដើម្បីយកសំណាក និងឲ្យធ្វើចត្តាឡីស័ក។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកជំងឺទាំង៣នាក់នេះ ជាជនជាតិចិន ដែលមាននាមដូចខាងក្រោម៖
១៖ ឈ្មោះ JI ZHONG YUAG អាយុ ២៧ឆ្នាំ ជាអ្នកពិនិត្យបច្ចេកទេសនៅការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងតំបន់ SEZ ឈីលូ សង្កាត់ស្វាយប៉ោ ក្រុងស្វាយរៀង
២៖ ឈ្មោះ NI QINGWEI អាយុ ៣៤ឆ្នាំ ជាអ្នកពិនិត្យបច្ចេកទេសនៅការដ្ឋានសំណង់ របស់រោងចក្រ មួយក្នុងតំបន់ SEZ មេនហាតធេន
៣៖ ឈ្មោះ LIU WENLIN អាយុ ៥៤ឆ្នាំ ធ្វើការនៅក្នុងរោងចក្រមួយ នៅតំបន់SEZតាយសេង ក្រុងបាវិត៕ដោយ៖យឹមសុថាន