ព័ត៌មានទាន់ហេតុការណ៍៖

អ្នកធ្លាប់​ទៅ​​ឃ្លាំងលក់រថយន្តលេខ១២ (ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី) សូមទៅធ្វេីតេស្តរកកូវីដ-១៩​ ខណៈ​ប្រពន្ធ និងកូនប្រុស​ ថៅកែរកឃេីញមានវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមការបង្ហោះនៅលេីបណ្ដាញសង្គមហ្វេសប៊ុករបស់រដ្ឋបាលខណ្ឌដូនពេញ​ បានឲ្យដឹងថា​ ក្រុមការងាររបស់គ្រូពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន​សែនសុខ​ នៅវេលាម៉ោង៤​និង១៥នាទីរសៀល​ថ្ងៃទី​២៨ ខែមីនា​ ​ឆ្នាំ២០២១នេះ បានចុះមកយកសំណាកនៅឃ្លាំងលក់រថយន្តលេខ១២ (ទល់មុខទីស្តីការគណៈរដ្ឋមន្ត្រី) ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលប្រពន្ធថៅកែឃ្លាំង និងកូនប្រុសមានវិជ្ជមានកូវីដ-១៩ (កូនប្រុសអាយុ ៣៩ឆ្នាំ)។​

ដោយឡែកប្តីរបស់គាត់​ ក៏បានចេញចូលឃ្លាំងនេះរាល់ថ្ងៃ​ កំឡុងពេលដែលគាត់បានយកសំណាកមិនទាន់ចេញលទ្ធផល​កំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាននៅឡើយ។

សូមបញ្ជាក់ថានៅក្នុងឃ្លាំងរថយន្តនេះ​ មានអ្នកកំពុងបំពេញការងារចំនួន០៣នាក់​ (ក្នុងនោះអ្នកមានភាគហ៊ុនជាថៅកែ០១នាក់)។

សូមជម្រាបដែរថា​ បើយោងតាមសេចក្តីជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ក៏បានបញ្ជាក់ថា​ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ-១៩​​ (#COVID-19) ដែលមានទីតាំងមានដូចខាងក្រោម៖

-​វិទ្យាល័យ​បាក់ទូក​
-វិទ្យាល័យ​បឹង​ត្របែក​
-មណ្ឌលសុខភាពចាក់អង្រែក្រោម​
-មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

ដោយឡែក​មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕ដោយ​៖សហការី​


ចែករំលែក៖