ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងក្រុងប៉ោយប៉ែតនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានបំបែកសំណុំរឿងរំលោភលើទំនុកចិត្តឆ្លងដែនលើការវេរប្រាក់ ខ្មែរ-ថៃ និងក្រៅប្រទេសផ្សេងទៀត ដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យា ដោយឃាត់ជនសង្ស័យបានម្នាក់។
ការបំបែកសំណុំរឿងនេះបានធ្វើឲ្យអាជីវករខ្មែរ ថៃ បានសាទរនិងថ្លែងអំណរគុណចំពោះសមត្ថកិច្ចនគរបាលជំនាញ ដែលសហការបង្ក្រាបករណីនេះបាន ព្រោះកន្លងមកពួកគាត់ត្រូវជនសង្ស័យឆបោកច្រើនដងហើយគ្មានដំណោះស្រាយ។
ក្រុមអាជីវករបានលើកឡើងថា ករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តតាមប្រព័ន្ធបច្ចេកវិទ្យាតាមរូបភាពឲ្យពួកគាត់វេរលុយ រួចបែរជាប្ដឹងពួកគាត់ជាជនរងគ្រោះវិញ។
យោងតាមអាជីវករនៅក្រុងប៉ោយប៉ែត ខាងកម្ពុជានិងនៅក្រុមផ្សាររុងក្លឿខាងថៃ ដែលសុំមិនមិនបញ្ចញឈ្មោះវិញបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃទី២៨ខែមីនាថា ការរំលោភទំនុកចិត្តប្រកបមុខរបរវេរលុយនេះ គឺមានច្រើនករណីកន្លងមកហើយមកទល់ថ្ងៃទី២៨ខែមីនាឆ្នាំ២០២១ ព្រោះគាត់ផ្ទាល់ និងអ្នករួមអាជីពប្រកបរបរដូចគ្នា ធ្លាប់ជាជនរងគ្រោះជាច្រើនលើកមកហើយដែរ។ ពេលបានឃើញព័ត៌មាន ចាប់ជនសង្ស័យរំលោភលើសេចក្តីទុកចិត្ត (ស៊ីដាច់លុយ)ពួកគាត់សប្បាយចិត្តខ្លាំង ព្រោះធ្លាប់ជាជនរងគ្រោះខាតបង់លុយរាប់ម៉ឺនដុល្លារដោយបុគ្គលរូបនេះ។
ចំណែកសមត្ថកិច្ចវិញបានបង្ហើបថា ជនសង្ស័យមាននំនាក់ទំនងជាមួយអាជីវករ ហើយបានស៊ីដាច់លុយពួកគេច្រើនលើកដែរហើយតាមរយ:ផ្ញើលុយតាមប្រព័ន្ធអេឡិចត្រូនិក។ ប៉ុន្តែលើកនេះ ត្រូវបានមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បង្ក្រាបបាន ។
ប៉ុន្តែសមត្ថកិច្ចបន្ថែមថា ពេលនេះសមត្ថកិច្ចស្នើសុំមិនបញ្ចេញឈ្មោះជនសង្ស័យ និងជនរងគ្រោះជាចើនទៀតសិន ដើម្បីរង់ចាំស្រាវជ្រាវតាមចាប់ខ្លូនបក្ខពួក និងអ្នកសមគំនិតឯទៀត បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត កាលពីវេលាខាងលើ ហើយបន្តនាំសួរនាំ ស្រាវជ្រាវបន្ថែមទៀត៕
ដោយ ៖ ប្រាថ្នា