ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់និងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ រកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់និងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែតរាជធានីភ្នំពេញ។

រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិអូររុន ឃុំ ខ្ពបតាងួន ស្រុកស្ទឹងត្រង់ ពាក់ព័ន្ធនឹងការរកឃើញករណីវិជ្ជមានកូរីដ-១៩ ចំនួន០២នាក់ ជាអ្នកដេកកំដរ និងអ្នកប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា ភេទស្រី អាយុ ៧៤ឆ្នាំ ដែលរកឃើញ វិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ក្នុងនោះ៖
១-ឈ្មោះ ស៊ី សុខលាង ភេទស្រី អាយុ ៥៥ឆ្នាំ នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ២-ឈ្មោះ សិន ហេង ភេទស្រី អាយុ៧៥ឆ្នាំនៅ ភូមិអូន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ អ្នកវិជ្ជមានកូវីដ-១៩ ទាំងពីរនាក់ខាងលើ ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងបញ្ជូនមកធ្វើ ចិត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ភ្លាមៗ បន្ទាប់ពីរកឃើញថាបានប៉ះពាល់ផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ឈ្មោះ អាង សុខា។
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ ទទួលបានការបញ្ជាក់ពីវិទ្យាស្ថានសុខភាពសាធារណៈ(NIPH) វិជ្ជមានកូវីដ-១៩ទាំង០២នាក់ និង ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីទទួលការព្យាបាល ជាមួយគ្នានេះក្រុមការងារ បានបន្ត ស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលបន្ថែមទៀត។

ពាក់ព័ន្ធករណីនេះ បានរកឃើញអ្នកប៉ះពាល់បឋមនឹងអ្នកទាំងពីរ ៖ -ឈ្មោះ ម្រេច វ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ (ត្រូវជាប្តីឈ្មោះ ស៊ី សុខលាង រស់នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ )
-ឈ្មោះ វ៉ា ប៊ុនណារី ភេទស្រី អាយុ១៦ឆ្នាំ (ត្រូវជាកូនឈ្មោះ ស៊ី សុខលាង) រស់នៅភូមិអូរុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។

-ឈ្មោះ វ៉ា ប៊ុនណារិទ្ធ ភេទប្រុស អាយុ១១ឆ្នាំ (ត្រូវជាកូនឈ្មោះ ស៊ី សុខលាង) នៅភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។
-ឈ្មោះ ភា ភេទប្រុស អាយុប្រហែលជាង៤០ឆ្នាំ (អ្នកលក់បន្លែ) នៅឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់សាធារណជន បងប្អូនប្រជាពលរដ្ឋរស់នៅភូមិអូររុន ឃុំខ្ពបតាងួន ឬ ភូមិដទៃទៀតដែលនៅជាប់នឹងឃុំខ្ពបតាងួន ដែលបានធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់ ឬដោយប្រយោល ជាមួយនឹងអ្នកជំងឺទាំងពីរខាងលើ ។ ក្នុងអំឡុងចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ រហូតដល់ថ្ងៃនេះ សូម រួសរាន់មកពិនិត្យសុខភាព ឬយកសំណាកនៅមន្ទីរពេទ្យបង្អែក ហ៊ុន ណេង ស្ទឹងត្រង់ ឬនៅទីតាំងដែលក្រុម មន្ត្រីសុខាភិបាលរៀបចំយកសំណាក និងត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ក្នុងករណីមានការ សង្ស័យ។ សូមបងប្អូនអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយដាក់ខ្លួនដាច់ដោយឡែកនៅតាំមផ្ទះរយៈពេល ១៤ថ្ងៃ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ។ រដ្ឋបាលខេត្តកំពង់ចាម សង្ឃឹមលើស្មារតីទទួលខុសត្រូវខ្ពស់ ប៉ងប្អូនប្រជាពលរដ្ឋ ដើម្បីក្រុមគ្រួសារ និងការពារសហគមន៍ឱ្យជៀសផុតពីជំងដ៏មហាប្រល័យនេះ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖