ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនជនសង្ស័យ១នាក់ករណីឆក់ទូរស័ព្ទដៃគេ

ចែករំលែក៖

     ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំង ប៉ុស្តិ៍នគរបាលគោកឃ្លាងឃាត់ខ្លួនករណីឆក់យកទូរស័ព្ទដៃគេ កាលពីវេលាម៉ោង១៥និង០០នាទីថ្ងៃទី៣១ ខែមីនា                                                                                                                                                                    ឆ្នាំ២០២១ នៅចំណុចមុខហាងលក់គ្រឿងអគ្គិសនីម៉ូដិនហូម ផ្លូវលេខ១០១៩  ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

  ជនសង្ស័យឈ្មោះ សុខា សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ១គ្រឿង ម៉ាកVIVO ពីជនរងគ្រោះឈ្មោះ ចាន់ វលិដា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ គ្មាន , សម្ភារបន្សល់ទុក ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ពណ៌ក្រហម ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1CL-8146 របស់ជនសង្ស័យ , ទូរស័ព្ទដៃម៉ាកVIVO ១គ្រឿងប្រគល់ឲ្យជនរងគ្រោះវិញ ។ 

  បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖