ការទទួលជ័យជម្នះចំនួន២៣ប្រកួតរបស់កីឡាការិនីវាយតឺន្នីសលំដាប់ទី២ពិភពលោក Naomi Osaka បានឈានដល់ទីបញ្ចប់ ខណៈដែលនាងបានចាញ់កីឡាការិនី Maria Sakkari ក្នុងលទ្ធផល ៦-០ និង ៦-៤ ក្នុងការប្រកួតវគ្គ៨ក្រុម កម្មវិធីវាយតឺន្នីស Miami Open ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ។
កីឡាការិនីសញ្ជាតិជប៉ុន Naomi Osaka បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការចាប់ផ្តើមដ៏ស្វាហាប់ពេលប្រកួតជាមួយកីឡាការិនី Maria Sakkari លេខ២៥។ កីឡាការិនីវ័យ២៣ឆ្នាំរូបនេះត្រូវបានគូប្រកួតនាំមុខ ខណៈដែលនាងព្យាយាមវាយបកវិញដើម្បីនាំមុខ ៣-០ ក្នុងសិតទី២ ប៉ុន្តែកីឡាការិនី Maria Sakkari បានយកឈ្នះ ៤-១ រហូតដល់៥ ប្រកួតជាប់ៗគ្នាដើម្បីទទួលជោគជ័យ។
កីឡាការិនី Maria Sakkari វ័យ២៥ឆ្នាំបានអបអរនៅពេលដែលនាងទទួលបានជ័យជម្នះដ៏ធំបំផុតនៃអាជីពរបស់នាងដោយបានឱបក្រុមរបស់នាងដោយជោគជ័យបន្ទាប់ពីបានផ្តួលកីឡាការិនីម្នាក់ដែលជាប់ចំណាត់ថ្នាក់លេខ២ក្នុងពិភពលោកជាលើកដំបូង។
កីឡាករលំដាប់លេខ២៥ពិភពលោករូបនេះនឹងត្រូវប្រកួតជាមួយកីឡាការិនីលំដាប់ទី៨ សញ្ជាតិកាណាដា Bianca Andreescu ឬកីឡាការិនីអេស្ប៉ាញ Sara Sorribes Tormo ក្នុងវគ្គ៤នាក់ចុងក្រោយ ។
កីឡាការិនី Maria Sakkari បាននិយាយថា “ខ្ញុំរំភើបណាស់ខ្ញុំពិតជារីករាយណាស់! ខ្ញុំគ្មានពាក្យអ្វីត្រូវនិយាយទេ។ ការឈ្នះការប្រកួតដូចនោះដែលខ្ញុំបានប្រឈមមុខនឹងការប្រកួតចំនួន៦បានជួយខ្ញុំយ៉ាងច្រើននៅថ្ងៃនេះ។ ការប្រកួតរបស់ខ្ញុំបានត្រឡប់មកវិញជាច្រើន ហើយនោះប្រហែលជានឹងកាន់តែល្អថែមទៀតនៅវគ្គបន្ទាប់” ។
សូមបញ្ជាក់ថា ការបរាជ័យរបស់កីឡាការិនីសញ្ជាតិជប៉ុន Naomi Osaka មានន័យថា នាងនឹងមិនអាចដណ្តើមបានចំណាត់ថ្នាក់លេខ១ពិភពលោកពីកីឡាការិនីអូស្ត្រាលី Ashleigh Barty ដែលប្រកួតជាមួយនឹងកីឡាការិនី Elina Svitolina របស់អ៊ុយក្រែនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៕ ដោយ៖ភារៈ