ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋចូលរួមអនុវត្តការណែនាំរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសម្រេចផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូូវ​ ចាប់ពីវេលាម៉ោង៨យប់​ រហូតដល់ម៉ោង៥ភ្លឺ​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដេីម្បីចូលរួមអនុវត្តតាមកាណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ 

យេីងសង្កេតឃេីញថា​ បន្ទាប់ពី លោក​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូ​វសាធារណៈចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ភ្លឺ​ និងការអនុវត្តនេះគឺចាប់ពីថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២១​ ក្នុងរយៈពេល២សប្តាហ៍​  បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានធ្វេីតាមការណែនាំផងដែរ។ 

ដូចនេះសូមបងប្អូនចូលរួមធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទាំងអស់គ្នា​ ៣កុំ​ ៣ការពារ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖