ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ភ្នំពេញថ្មីចុះផ្សព្វផ្សាយជូនដំណឹងនិងធ្វើការណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសម្រេចផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវ ចាប់ពីវេលាម៉ោង៨យប់​ រហូតដល់ម៉ោង៥ទៀបភ្លឺ​មក នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់អាជីវកម្មផ្សេងៗដេីម្បីចូលរួមអនុវត្តតាមកាណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ 

  យេីងសង្កេតឃេីញថា​ បន្ទាប់ពីលោកឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូ​វសាធារណៈចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ព្រឹក ហើយការអនុវត្តគឺចាប់ពីថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២១​ ក្នុងរយៈពេល២សប្តាហ៍​។នៅពេលនោះបងប្អូនប្រជាពលរដ្ឋមួយចំនួនធំក៏បានធ្វេីតាមការណែនាំផងដែរ។ 

ដូច្នេះសូមបងប្អូនចូលរួមធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទាំងអស់គ្នា​ គឺ៣កុំ​ ៣ការពារ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖