ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយ: លោក ហ៊ុន ម៉ាណែត និងលោកស្រី បានអនុញ្ញាតិឲ្យមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុមៈ ប្រេីប្រាស់នូវបន្ទប់ព្យាបាលអ្នកជំងឺចល័ត ដេីម្បីព្យាបាល និងសង្គ្រោះ ដល់អ្នកជំងឺសង្ស័យ ក្នុងកំឡុងពេលរងចាំលទ្ធផលតេស្ត។
នេះគឺជាការគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនប្រកបដោយទឹកចិត្តដ៏ល្អប្រពៃនិងបេះដូងមនុស្សធម៌របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងដើម្បីជួយសម្រួលដល់មន្ទីរពេទ្យដែលកំពុងព្យាបាល អ្នកជំងឺកូវីដ-១៩ និងដេីម្បីបង្កេីនការយកចិត្តទុកដាក់ភ្លាមៗ ដល់អ្នកជំងឺដែលមានអាការ:សង្ស័យជំងឺកូវីដ-១៩។
សម្តេចតេជោ តែងក្រើនរំលឹកថា, សូមបងប្អូនជនរួមជាតិ ទៅទទួលវ៉ាក់សាំង អោយបានគ្រប់គ្នា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលនឹងធ្វើឡើងលក្ខណ:ទ្រង់ទ្រាយធំ។
តាមគម្រោងក្នុងរយះពេល១ខែត្រូវចាក់ជូនប្រជាពលរដ្ឋក្នុងកំរិត១លានដូស ទាំងការទិញ និងការទទួលជំនួយនឹងមកដល់ជាបន្តរបន្ទាប់។ វ៉ាក់សាំងគឺត្រូវបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋតាមបណ្តាខេត្តក្រុង ទូទាំងប្រទេសកម្ពុជា។
សូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕
ដោយ៖ សុខ ខេមរា