ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តឆ្លងផ្លូវគេចនឹងរថយន្តមួយគ្រឿងទៀតជ្រុលទៅបុកម៉ូតូបណ្ដាលឲ្យបុរសម្នាក់រងរបួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តឆ្លងផ្លូវគេចពីរថយន្តមួយគ្រឿងទៀតខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូបណ្ដាល
ឱ្យបុរសម្នាក់រងរបួសស្រាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង២០នាទី ថ្ងៃទី០៣ ខែមេសាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1O-9015ធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីមក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប2A-9034បើកបរដោយបុរសម្នាក់បើកឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបើកគេចពីររថយន្តមួយគ្រឿងដោយខ្វះការប្រុងប្រយ័ត្នស្រាប់តែជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យភាគីខាងម៉ូតូរងរបួសស្រាល ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តយល់ព្រមសងសំណង ៥០ដុល្លារ ទៅឱ្យភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖