ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌដូនពេញ បន្តចុះអនុវត្តវិធានការបំរាម​គោរចរ ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្ររបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ​ ដឹកនាំ​ដោយ​លោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ នៅវេលាម៉ោង​ ៨យប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ បន្តចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងការអនុវត្តបំរាមគោរចរនៅយប់នេះ ជាគោលការណ៍កម្លាំងចម្រុះ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាពលរដ្ឋដែលមកពីបំពេញការងារ ដោយបញ្ចប់ក្រោយម៉ោង ០៨​ និង០០នាទីយប់ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ សូមអោយពួកគាត់ បង្ហាញកាតសំគាល់ខ្លួន ឬលិខិតបញ្ជាបេសកកម្ម ដែលចេញដោយអង្គភាពឬក្រុមហ៊ុនរបស់គាត់ ទើបអនុញ្ញាតអោយពួកគាត់ បន្តដំណើរទៅផ្ទះបន្តទៀត ។

ទន្ទឹមនឹង​នោះផងដែរ​ នៅរាល់ពេលព្រឹកនិងល្ងាច គណៈបញ្ជាការការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១ បានបន្តធ្វើការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវបំរាមគោចរ ដែលហាមឃាត់ការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ​ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ​ររាជធានីភ្នំពេញ។ ក្នុងករណី នៅមាន ល្មើសធ្វើដំណើរ មិនគោរពបំរាមគោចរ នោះអាជ្ញាធរនឹងធ្វើការ ដកហូតមធ្យោបាយរួច ឱ្យម្ចាស់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លូន​ គ្រប់១៤ថ្ងៃទេីបប្រគល់មធ្យោបាយជូនវិញ។

ជាចុងក្រោយ​លោក​ សុខ​ ពេញវុធ​ សូមអរគុណចំពោះការចូលរួមអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងគោលបំណងទប់ស្កាត់និងបញ្ឈប់ឲ្យបានដាច់ខាតនូវការចម្លងជម្ងឺកូវីដ១៩ដ៏កាចសាហាវនេះ។​ ជាពិសេស សូមកុំភ្លេចអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ ។ អរគុណសន្តិភាព….!៕ដោយ​៖ស​ តារា


ចែករំលែក៖