ព័ត៌មានទាន់ហេតុការណ៍៖

អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៧០នាក់ ដែលធ្វើការ និងស្នាក់នៅកាស៉ីណូបាវិត-ម៉ុកបាយក្រុងបាវិតត្រូវបានរដ្ឋបាលខេត្តស្វាយរៀង បង្ហាញឈ្មោះជាសាធារណៈ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងអំពីការបន្តរីករាលដាលជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង ក្នុងនោះប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តនេះមានចំនួន ៧០នាក់ ដែលធ្វើការ និងស្នាក់នៅកាសុីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

តាមសេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកអ្នកមានរោគសញ្ញានៅកាសុីណូខាងលើ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ ក៏ឃើញមានផ្ទុកវីរុសកូវីដ-១៩ ចំនួន ៧០នាក់៕

 

ដោយ៖ យឹម សុថាន


ចែករំលែក៖