ក្រុម Real Sociedad បានបញ្ចប់ការរង់ចាំរយៈពេល៣៤ឆ្នាំសម្រាប់ពានរង្វាន់ Copa del Rey តាមរយៈការផ្តួលក្រុម Athletic Bilbao នៅវគ្គផ្តាច់ព្រ័ត្រដ៏តឹងតែងមួយក្នុងទីក្រុង Seville កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមេសានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ មេសា។
បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល៥នាទីរបស់ VAR លើការសម្រេចចិត្តក្នុងការពិន័យប៉េណាល់ទីដោយកីឡាករ Mikel Oyarzabal បានស៊ុតបញ្ចូលទីនៅនាទីទី៦៣ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះលើក្រុម Bilbao ១ទល់០ ដើម្បីឈ្នះពានរង្វាន់ Copa del Rey រដូវកាល ២០១៩-២០២០ សម្រាប់ក្រុម Sociedad ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey រដូវកាល២០១៩-២០២០ ត្រូវបានពន្យារពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំទៅ។
Bilbao នឹងត្រូវប៉ះ Barcelona ក្នុងវគ្គផ្តាច់ព្រ័ត្ររដូវកាលនេះនៅថ្ងៃទី១៧ ខែមេសាក្នុងរដូវកាលនេះទៀត ដោយរង់ចាំបញ្ចប់ការរង់ចាំរយៈពេល៣៧ឆ្នាំរបស់ពួកគេក្នុងការប្រកួត។
នៅក្នុងការប្រកួតដែលមានឱកាសតិចតួច Martinez បានខិតជិតបំផុតសម្រាប់ Bilbao ជាមួយនឹងការខិតខំប្រឹងប្រែងស៊ុតបាល់ពីចម្ងាយ ប៉ុន្តែត្រូវរបាទីនៅតង់ទី១ ។
ក្រុមទាំង២នឹងជួបគ្នាម្តងទៀតនៅ La Liga នៅថ្ងៃពុធ ដោយបច្ចុប្បន្ននេះ Sociedad ឈរនៅលេខ៦ និង Bilbao លេខ៩ ៕
ដោយ៖ ភារៈ