ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី បានបន្តចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០២១នេះ​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចាក់វ៉ាក់សាំងនៃក្រសួងយុត្តិធម៌។ យុទ្ធនាការរបស់យើងនៅតែបន្ត ទោះជាក្នុងថ្ងៃសម្រាកចុងសប្តាហ៍ក៏ដោយ។ សូមបញ្ជាក់សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចាប់ផ្តើមពីថ្ងៃ០១ ខែមេសា ឆ្នាំ២០២១មក។

ដោយឡែក ក្រុមគ្រូពេទ្យរបស់ ស.គ.ស.ស.យ.ក. ចំនួន ៣៣ក្រុមកំពុងទទួលបន្ទុកមណ្ឌលចាក់វ៉ាក់សាំងចំនួន២៨ទីតាំងក្នុងរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន១២០រូប នឹងត្រូវចូលរួមយុទ្ធនាការនេះនៅក្នុងខេត្តចំនួន៣ គឺខេត្តព្រះសីហនុ កោះកុង និងពោធិ៍សាត់៕

ដោយ៖ សិលា


ចែករំលែក៖