ភ្នំពេញ៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាររង ខ.ភ.ម មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និង
នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ ជំនួសមុខឲមេបញ្ជាការ បញ្ជាការរង ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងមូល សូមចូលរួមនូវថវិកាចំនួន២០០លានរៀល ( ពីររយលានរៀល ) ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវិដ-១៩ កំពុងរីករាលដាល ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះបញ្ជាក់ថា, គោរពជូនលោក វេជ្ជបណ្ឌិតសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ខ្ញុំបាទ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ. ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងការពារជាតិ ជំនួសមុខឱ្យមេបញ្ជាការ មេបញ្ជាការរង និងនាយ – ពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ទាំងមូល សូមចូលរួមនូវថវិកាចំនួន ២០០ លានរៀល ( ពីររយលានរៀល ) ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ (COVID-I9 ) ដែលបាននិង កំពុងរីករាលដាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមឯកឧត្តម រដ្ឋមន្ត្រី មេត្តាទទួល និង ចាត់ចែងតាមការគួរ ដោយក្តីអនុគ្រោះ ។
សូមលោករដ្ឋមន្ត្រី មេត្តាទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំទាំងអស់គ្នា៕
ដោយ៖ សុខ ខេមរា