ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ានមានគម្រោងបើកកិច្ចប្រជុំស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រ៊ុយណេ ជាប្រទេសជិតខាងមីយ៉ាន់ម៉ា និងជាប្រធានសមាគមអាស៊ាន បានប្រកាសថា នឹងបើកកិច្ចប្រជុំជាន់ខ្ពស់មេដឹកនាំប្រទេសតំបន់អាស៊ាន ដើម្បីពិភាក្សាគ្នាស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការប្រកាសខាងលើ ក្រោយពេលនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin និងព្រះមហាក្សត្រប្រ៊ុយណេ Hassanal Bolkiah នៅថ្ងៃទី ៥ខែមេសា ឆ្នាំ២០២១បានបង្ហាញ
ពីក្តីបារម្ភយ៉ាងខ្លាំងពីចំនួនអ្នកស្លាប់ កើនឡើងខ្ពស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីប្រកាស បានអំពាវនាវឲ្យភាគីទាំងពីរ បញ្ចៀសអំពើហិង្សាកើតឡើង ។ ជាមួយគ្នានេះដែរ មេដឹកនាំប្រទេសទាំងពីរក៏បានបញ្ជាក់ថា ប្រទេសជាសមាជិកអាស៊ាននឹងបើកកិច្ចប្រជុំស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ហើយចាប់ឃុំខ្លួនលោកស្រីអោងសាន ស៊ូជី និង មន្ត្រីជាច្រើនរូបដោយចោទប្រកាន់ពីបទ បន្លំនៅក្នុងការបោះឆ្នោត ។ អំពើហិង្សាបានសម្លាប់មនុស្សរហូតដល់ទៅ ៥៦៤នាក់ និងរងរបួសរាប់សិបនាក់។
បច្ចុប្បន្ន អាស៊ាន គឺជាអង្គការអន្តរជាតិតែមួយគត់នៅក្នុងតំបន់ ដែលមានមីយ៉ាន់ម៉ាជាសមាជិក ។ ប៉ុន្តែដោយមានច្បាប់មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗទើបប្រទេសជាសមាជិកអាស៊ាន មិនមានប្រតិកម្មអ្វីខ្លាំងនៅក្នុងការធ្វើរដ្ឋប្រហារនោះឡើយ៕ ដោយ៖ ធីរីណា

រូបភាព៖ anninhthudo


ចែករំលែក៖