ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ២ត្រូវបានកម្លាំងនគរបាលនៃអធិការរដ្ឋាននគរបាលស្រុកស្អាងឃាត់ខ្លួនពាក់ព័ន្ធនឹងករណីរក្សាទុកគ្រឿងញៀនដោយខុសច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង២០នាទីព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅចំណុច លើផ្លូវ ជាតិលេខ ១២១០ ភូមិ វាល ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់ខាងលើមាន៖
១ / ឈ្មោះ ឆេង សុខឡាយ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ កំពង់ទ្រា ឃុំ ស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល (ធ្លាប់ជាប់ពន្ធនាគារ រយៈពេល១ខែ ពាក់ព័ន្ធនឹងសារធាតុញៀន)
២/ ឈ្មោះ ទូច អុីតាន់ ភេទប្រុសអាយុ ១៨ ឆ្នាំ នៅភូមិ កំពង់ទ្រា ឃុំ ស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
១- ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក ) ចំនួន ០៤កញ្ចប់តូច
២-ម៉ូតូ ចំនួន១គ្រឿង ម៉ាក BeAT ពណ៌ សលាយខៀវ ស្លាកលេខ កណ្តាល 1AG-6468
៣- ទូរស័ព្ទចំនួន ០១គ្រឿង ម៉ាក អិនចុចពិល ពណ៌ខ្មៅ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាល ស្អាងភ្នំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖