ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យជំនាញសហការជាមួយអាជ្ញាធរសង្កាត់ចោមចៅទី៣ចុះយកបុរសម្នាក់ទៅព្យាបាលក្រោយរកឃេីញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ក្រោយពីក្រុមគ្រូពេទ្យរកឃេីញវិជ្ជមានជំងឺកូវីដ-១៩​ នៅយប់ថ្ងៃទី៦​ ខែមេ​សា​ ឆ្នាំ២០២១​នេះក្រុមគ្រូពេទ្យក៏បានសហការជាមួយអាជ្ញាធរចុះទៅយកបុរសនោះទៅសម្រាកព្យាបាលបន្ត។ 

បុរសខាងលេីមានឈ្មោះយឹម​ យុឹម​ អាយុ៣៥ឆ្នាំ​ ស្នាក់នៅ​ បន្ទប់ជួលលេខ៧​ ផ្លូវលេខ៦(ត)ភូមិ​ ត្រពាំង​ពោធិ៍​ សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។

លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  បានឲ្យដឹងថា​ កន្លងមកបុរសខាងលេីដោយសារមិនសូវស្រួលខ្លួនទេីបធ្វេីដំណេីរទៅពិនិត្យសំណាកដោយខ្លួនឯងនៅមន្ទីរពេទ្យរុស្សុី​ ។ ក្រោយពីពិនិត្យសំណាករួចក្រុមគ្រូពេទ្យជំនាញបានរកឃេីញថា​ បុរសខាងលេីមានវិជ្ជមានកូវីដ-១៩​ ទេីបយប់ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​ ក្រុមគ្រូពេទ្យបានចុះមកនាំបុរសនោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតែម្តង៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖