ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ពន្យល់ពីក្នុងគោលបំណងរបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ម្សិលមុិញ បានបញ្ជាក់ថា, ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានសម្រេច៖

១-ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន សម្រាប់ រយៈពេល ១៤(ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ។ដោយឡែក ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានចាត់ទុកជាតំបន់តែមួយដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូលទៅវិញទៅមកនេះទេ!

ការហាមឃាត់នេះក៏មានករណីលើកលែងមួយចំនួនផងដែរ!

២-រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសត្រូវបិទជាបណ្តោះអាសន្ន សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១!

សូមជូនសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖