ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់និងសារធាតុញៀន៧ថង់បញ្ជូនទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាប្រើប្រាស់ចែកចាយគ្រឿងញៀនរួមជាមួយនឹងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧ថង់ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានខេត្តបង្ក្រាបឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត។

   ការឃាត់ខ្លួនជនសង្ស័យនោះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០២១នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ 

   ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានទី១-ឈ្មោះ អៀង វិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតនៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម មុខរបរលក់ដូរ។ទី២-ឈ្មោះ ញូ វ៉ាន់ណាង ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតនៅភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

   វត្តុតាងដកហូតរួមមាន៖

-មេតំហ្វេតាមីនអាយចំនួន៧ថង់ទម្ងន់២.៩៩ ក្រាម

-ប្រាក់រៀលចំនួន១៥ម៉ីនរៀល

-ទូរស័ព្ទដៃចំនួន១គ្រឿង

-សម្ភារសម្រាប់សេពគ្រឿងញៀនចំនួនមួយ។

   ជនសង្ស័យរួមនឹងវត្ថុតាងបានឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖​ ជីវ័ន្ត


ចែករំលែក៖