ព័ត៌មានទាន់ហេតុការណ៍៖

Taika Waititi, Ricky Gervais, Zac Efron, Olivia Munn និងតួអង្គជាច្រើនទៀតចូលរួមសម្តែងក្នុងខ្សែភាពយន្តគំនូរជីវចលខ្នាតខ្លីរបស់អង្គការ Humane Society International ក្នុងការជួយដល់យុទ្ធនាការជាសកលដើម្បីហាមឃាត់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វ

ចែករំលែក៖

ភ្នំពេញ៖ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ផលិតករភាពយន្តហូលីវូត រួមទាំងតារាភាពយន្តជាច្រើនបានចូលរួមសហការជាមួយអង្គការ Humane Society International ដើម្បីផលិតខ្សែភាពយន្តជីវចលខ្នាតខ្លីមួយក្រោមចំណងជើងថាជួយសង្គ្រោះសត្វទន្សាយ RalphSave Ralph ដើម្បីបញ្ឈប់ការធ្វើតេស្តគ្រឿងសម្អាងលើសត្វនៅជុំវិញពិភពលោក ទោះបីជាមានការហាមឃាត់នៅក្នុងបណ្តាប្រទេសចំនួន ៤០ ក៏ដោយជាក់ស្តែងសកម្មភាពបែបនេះនៅតែកំពុងអនុវត្តន៍យ៉ាងស្របច្បាប់នៅឡើយ នៅតាមតំបន់ជាច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងប្រទេសកម្ពុជាផងដែរ ហើយថែមទាំងមានប្រតិកម្មតបតផងដែរនៅតាមតំបន់មួយចំនួន ដែលជាហេតុធ្វើឱ្យសត្វជាច្រើនរាប់ពាន់ក្បាលនៅតែទទួលរងនូវការឈឺចាប់ និងស្លាប់យ៉ាងសោកសង្រែងឥតឈប់ឈរ

Taika Waititi, Ricky Gervais, Zac Efron, Olivia Munn, Pom Klementieff, Tricia Helfer និងអ្នកដទៃទៀតបានប្រមូលផ្តុំគ្នាដើម្បីជួយដល់អង្គការ HSI សំដៅឱ្យមានការផ្លាស់ប្តូរទម្លាប់បែបនោះ ដោយផ្តល់ជាសម្លេងតាមរយៈខ្សែភាពយន្តក្រោមចំណងជើងថា ជួយសង្គ្រោះសត្វទន្សាយRalphSave Ralph ក្នុងគោលបំណងផ្តល់នូវពន្លឺឆ្លុះបញ្ចាំងអំពីទុក្ខវេទនារបស់សត្វដែលបានទទួលរងគ្រោះ ក៏ដូចជាបំផុសឱ្យមានការចូលរួមពីអ្នកប្រើប្រាស និងអ្នកធ្វើគោលនយោបាយស្របតាមបេសកកម្មរបស HSI ដើម្បីហាមឃាត់សកម្មភាពបែបនេះ Spencer Susser ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកនាំ(ភាពយន្ត Hesher, The Greatest Showman តារាងសម្តែងដ៏អស្ចារ្យ)  និងលោក Jeff Vespa ដែលជាផលិតករភាពយន្ត(Voices of Parkland សម្លេងនៃដែនឧទ្យាន) បានសហការគ្នាជាមួយស្ទូឌីយោ Arch Model របស់ផលិតករល្ខោនស្រមោលដ៏ឆ្នើម គឺលោក Andy Gent នៅក្នុងការផលិតភាពយន្ត រឿងសត្វទន្សាយ Ralph នេះឱ្យមានភាពរស់រវើកឡើង ខ្សែភាពយន្តនេះក៏ត្រូវបានចាក់ផ្សាយជាភាសាព័រទុយហ្កាល់ អេស៉្បាញ បារាំងនិងវៀតណាមផងដែរ ដោយមាន Rodrigo Santoro, Denis Villeneuve និងអ្នកដទៃទៀតជាអ្នកបញ្ចូលសម្លេងតួអង្គជាភាសាទាំងនោះ និងទទួលបានសារគាំទ្រជាវីដេអូពី Maggie Q

សូមស្វែងរកខ្សែភាពយន្តខ្នាតខ្លី និងបទសម្ភាសន៍អប់រំស្តីពីស្ថានភាពបច្ចុប្បន្ននៃការធ្វើតេស្តពិសោធន៍លើសត្វ និងអំពីវិធីសាស្ត្រដែលអ្នកអាចជួយបាននៅលើគេហទំព័រhsi.org/Ralph

លោក Jeffrey Flocken ដែលជាប្រធានអង្គការ Humane Society International បានមានប្រសាសន៍ថា    ខ្សែភាពយន្តរឿងជួយសង្គ្រោះសត្វទន្សាយ RalphSave Ralph គឺជាការអំពាវនាវដាស់ស្មារតីមួយថា សត្វជាច្រើននៅតែបន្តរងគ្រោះដោយសារគ្រឿងសម្អាង ហើយឥឡូវនេះដល់ពេលដែលយើងត្រូវរួមគ្នាដើម្បីហាមឃាត់វាហើយ សព្វថ្ងៃ យើងមានវិធីសាស្រ្តត្រឹមត្រូវជាច្រើនដែលមិនពាក់ព័ន្ធនឹងសត្វដើម្បីធានាបាននូវសុវត្ថិភាពផលិតផល ដូច្នេះហើយមិនមានការលើកលែងនោះទេចំពោះការបង្កការឈឺចាប់ដល់សត្វ ដូចជាទន្សាយ Ralph ដោយការធ្វើតេស្តគ្រឿងសម្អាង ឬគ្រឿងផ្សំផលិតផលគ្រឿងសម្អាង។ ខ្សែភាពយន្តនេះបង្ហាញពីលក្ខណៈពិសេសរបស់សត្វទន្សាយRalph ដែលជាអ្នកនាំពាក្យយុទ្ធនាការរបស់HSI ដែលបញ្ចូលសម្លេងដោយ Taika Waititi តាមរយៈការផ្តល់បទសម្ភាសន៍នៅពេលដែលគាត់កំពុងធ្វើកិច្ចការប្រចាំថ្ងៃរបស់គាត់ជាអ្នកជំនាញធ្វើតេស្តនៅមន្ទីរពិសោធន៍ជាតិពុល យុទ្ធនាការជួយសង្គ្រោះសត្វទន្សាយរបស HSI គឺដើម្បីដោះស្រាយបញ្ហាដែលជាកង្វល់នៃការធ្វើតេស្តពិសោធន៍សត្វតាមលំនាំដើមដែលគេមិននឹកស្មានដល់ តាមរយៈដំណើររឿងរបស់សត្វទន្សាយមួយដើម្បីជាពន្លឺឆ្លុះបញ្ជាំងអំពីស្ថានភាពរបស់ទន្សាយជាច្រើនរាប់មិនអស់ និងសត្វដទៃទៀតដែលកំពុងតែរងគ្រោះនាពេលនេះនៅតាមមន្ទីរពិសោធន៍នៅជុំវិញពិភពលោក។ វាជួយឱ្យអ្នកទស្សនាជួយហាមឃាត់ជាដាច់ខាតចំពោះការធ្វើតេស្តគ្រឿងសម្អាងលើសត្វ

អ្នកដឹកនាំ Spencer Susser បានមានប្រសាសន៍ថាសត្វនៅក្នុងមន្ទីរពិសោធន៍គ្រឿងសម្អាងមិនមានជម្រើសនោះទេ ហើយយើងមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយចំពោះរឿងនោះ នៅពេលដែលមានឱកាសបង្កើតយុទ្ធនាការថ្មីសម្រាប់អង្គការHumane Society International ខ្ញុំមានអារម្មណ៍ថាខ្សែភាពយន្តគំនូរជីវចលដើម្បីបញ្ឈប់ទង្វើនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការបញ្ជូនសារ នៅពេលដែលអ្នកមើលឃើញពីការពិតដ៏គួរឱ្យរន្ធត់នៃការប្រព្រឹត្តិចំពោះសត្វ នោះអ្នកមិនអាចជួយអ្វីបានទេគ្រាន់តែអាចបែរមុខចេញប៉ុណ្ណោះ អ្វីដែលជាក្តីសង្ឃឹមរបស់ខ្ញុំចំពោះខ្សែភាពយន្តនេះគឺការបង្កើតអ្វីមួយដើម្បីចែកចាយសារដោយមិនចាំបាច់ប្រើអំពើហឹង្សានោះទេ។ ខ្ញុំសង្ឃឹមថាទស្សនិកជនស្រឡាញ់ចូលចិត្ត    តួអង្គទន្សាយ Ralph ហើយចង់ចូលរួមសង្គ្រោះគាត និងសត្វដទៃទៀតដែលជួបប្រទះបញ្ហាដូចគាត់ដែរដូច្នេះពួកយើងអាចហាមឃាត់ជាដាច់ខាតលើការធ្វើតេស្តលើសត្វ

លោក Aduane Joseph Alcantara ដែលជាអ្នកគ្រប់គ្រងយុទ្ធនាការអាស៊ានរបស់អង្គការ Humane Society Internationalបានថ្លែងថានៅក្នុងប្រទេសកម្ពុជា មានការកើនឡើងនូវតម្រូវការផលិតផលដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តលើសត្វ និងការគាំទ្រជាសាធារណៈឱ្យមានការផ្លាស់ប្តូរ ផ្អែកតាមការស្ទង់មតិបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០ ភាគរយគាំទ្រការហាមឃាត់ចំពោះការធ្វើតេស្តពិសោធន៍លើសត្វដើម្បីផលិតគ្រឿងសម្អាង និងមានការគាំទ្រស្រដៀងគ្នាយ៉ាងច្រើនគួរឱ្យកត់សម្គាល់ចំពោះការហាមឃាត់បែបនេះនៅតំបន់អាស៊ាន។ ជាលទ្ធផលនៃការជំរុញលើកទឹកចិត្តទាំងនេះ ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូលចាំបាច់ត្រូវបោះជំហានឆ្ពោះទៅរកអនាគតនៃការផលិតគ្រឿងសម្អាងដែលមិនពាក់ព័ន្ធនឹងការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វ។ ខ្សែភាពយន្តរឿង ជួយសង្គ្រោះសត្វទន្សាយ Ralph” (#SaveRalph) គឺជាយុទ្ធនាការតស៊ូមតិ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈមួយរបស់អង្គការ HSIដែលមានគោលបំណងបង្ហាញពីការរងទុក្ខវេទនាដ៏គួរឱ្យខ្លោចផ្សារបស់សត្វដែលបានទទួលរងក្នុងពេលធ្វើតេស្តពិសោធន៍។ វាក៏ជាការក្រើនរំលឹកមួយដល់ក្រុមអ្នកច្បាប់ផងដែរថា យើងចាំបាច់ត្រូវហាមឃាត់ដាច់ខាតចំពោះការធ្វើតេស្តពិសោធន៍លើសត្វ ព្រោះគ្មានសត្វណាមួយត្រូវរងទុក្ខ និងស្លាប់ដោយសារតែសម្រស់នោះទេ

តារាសម្តែង Maggie Q មានប្រសាសន៍ថាខ្ញុំជឿជាក់លើមនុស្ស ខ្ញុំមានអារម្មណ៍ថាប្រសិនបើពួកគេដឹងអំពីទុក្ខវេទនាដ៏ធំធេងដែលបណ្តាលឱ្យសត្វត្រូវរងទុក្ខដោយសារតែសម្រស់បែបនេះពួកគេនឹងមានការទាមទារខុសពីនេះ ការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វនៅតែមានលក្ខណៈស្របច្បាប់នៅតាមកន្លែងជាច្រើនជុំវិញពិភពលោករួមទាំងអាស៊ីអាគ្នេយ៍។ ខ្ញុំលើកទឹកចិត្តអតិថិជននៅក្នុងតំបន់នេះឱ្យគិតទ្វេរដងអំពីកន្លែងដែលពួកគេត្រូវចំណាយប្រាក់ដុល្លាររបស់ពួកគេ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំដឹងថាខ្ញុំមិនត្រូវការផលិតផលគ្រឿងសម្អាងដែលពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍លើសត្វបែបនេះ ដើម្បីឱ្យស្រស់ស្រស់ស្អាតនោះទេ ហើយអ្នកវិញក៏មិនត្រូវការដែរ! សូមចូលរួមធ្វើសេចក្តីថ្លែងការណ៍ជាមួយគ្នា !! “

លោក Troy Seidle ដែលជាអនុប្រធានផ្នែកស្រាវជ្រាវ និងជាតិពុលវិទ្យាបានមានប្រសាសន៍ថាវាងាយស្រួលក្នុងការសន្មតថាក្រុមហ៊ុនគឺជាបញ្ហា ប៉ុន្តែតាមការពិត ពួកគេគឺជាផ្នែកដ៏សំខាន់មួយក្នុងការដោះស្រាយបញ្ហា ការកែប្រែច្បាប់គឺជារឿងចាំបាច់មួយ ហើយក្រុមហ៊ុនឧស្សាហកម្មនាំមុខជាច្រើន ដូចជា Lush, Unilever, P&G, L’alé និង Avon បាននឹងកំពុងធ្វើការជាមួយយើងដើម្បីធានាឱ្យមានការហាមឃាត់ប្រកបដោយអត្ថន័យលើការធ្វើតេស្តពិសោធន៍លើសត្វនៅក្នុងទីផ្សារថែរក្សាសម្ផស្សជាច្រើនដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ យើងបានជ្រើសរើសសុភាទន្សាយ Ralph ជាតួអង្គអ្នកនាំពាក្យរបស់យើងដើម្បីជួយជំរុញឱ្យច្បាប់ទាំងនេះឈានទៅដល់គោលដៅចុងក្រោយ

យុទ្ធនាការនេះផ្តោតលើប្រទេសអាទិភាពចំនួន ១៦ ដែលក្នុងនោះរួមមានប្រទេសប្រេស៊ីល កាណាដា ឈីលី      ម៉ិកស៊ីកូ អាហ្វ្រិកខាងត្បូង និងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ១០ ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា និង ឥណ្ឌូនេស៊ី និង      បណ្តាអង្គការដៃគូរបស់យើងគឺអង្គការ Humane Society សហរដ្ឋអាមេរិក និងអង្គការច្បាប Humane Society Legislative Society យើងផ្តោតទៅលើច្បាប់នៅសហរដ្ឋអាមេរិក យើងក៏កំពុងតែប្រកាន់ជំហរឱ្យមានការហាមឃាត់នៅនឹងកន្លែងផងដែរ ដូចជា នៅអឺរ៉ុបជាដើមដែលអាជ្ញាធរកំពុងព្យាយាមទាញយកប្រយោជន៍ពីចន្លោះប្រហោងផ្នែកច្បាប ដោយទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតផលគ្រឿងផ្សំរបស់ផលិតផលគ្រឿងសម្អាងស្របតាមច្បាប់ស្តីពីគីមីវិទ្យា យុទ្ធនាការ #SaveRalph នឹងក្លាយជាពន្លឺមួយដែលឆ្លុះបញ្ចាំងអំពីប្រទេសទាំងអស់នេះ ដោយជំរុញឱ្យពួកគេឆ្ពោះទៅរកអនាគតមួយដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វតាមការរំពឹងទុករបស់សាធារណជន និងអ្នកប្រើប្រាស

ព័ត៌មានសង្ខេប

ផ្អែកតាមការស្ទង់មតិថ្មីៗនេះបានបង្ហាញថា មានប្រជាជនកម្ពុជា ៨០% គាំទ្រចំពោះការហាមឃាត់លើការធ្វើ   តេស្តគ្រឿងសម្អាងលើសត្វ
នៅតំបន់ខ្លះនៅលើពិភពលោក ទន្សាយដូចជា Ralph ត្រូវបានចាក់សោរជាប់ក ហើយមានផលិតផលគ្រឿងសម្អាង និងគ្រឿងផ្សំហូរស្រក់ចូលភ្នែករបស់ពួកវា និងនៅលើស្បែកខ្នងរបស់ពួកវាដែលត្រូវបានគេកោររោមចេញអស់។ សត្វជ្រូកនិងកណ្តុរហ្គីណេមានសារធាតុគីមីពាសពេញលើស្បែកដែលត្រូវបានគេកោររោមចេញអស ឬនៅលើត្រចៀករបស់ពួកវា ក្នុងចំណោមសត្វទាំងនោះ គ្មានសត្វណាមួយទទួលបានថ្នាំបំបាត់ការឈឺចាប់នោះទេ ហើយជាចុងក្រោយពួកវានឹងត្រូវគេសម្លាប់ចោលទាំងអស់។ ការធ្វើតេស្តសត្វដើម្បីផលិតគ្រឿងសម្អាងត្រូវបានហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចំនួន៤០  អង្គការ HSI និងបណ្តាដៃគូនានាបានដើរតួនាទីយ៉ាងសំខាន់ក្នុង​​ការធានាបាននូវការហាមឃាត់នៅក្នុងប្រទេសនានា ដូចជាប្រទេសឥណ្ឌា តៃវ៉ាន នូវែលហ្សេឡង កូរ៉េខាងត្បូង ហ្គាតេម៉ាឡា អូស្ត្រាលី និងរដ្ឋចំនួន ១០ នៅក្នុងប្រទេសប្រេស៊ីល ការធ្វើតេស្ដបែបនេះក៏ត្រូវបានហាមឃាត់ផងដែរនៅក្នុងប្រទេសតួគី អ៊ីស្រាអែលន័រវែស អ៊ីស្លង ស្វីស និងនៅសហរដ្ឋអាមេរិក ដូចជារដ្ឋកាលីហ្វ័រញ៉ា រដ្ឋអ៊ីលីណយ នីវ៉ាដា និងរដ្ឋវើជីនៀ
យីហោផលិតថែរក្សាសម្ផស្សមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វជាង ,០០០ អាចរកទិញបាននៅទូទាំងពិភពលោកដូចជា Lush, Garnier, Dove, Herbal Essences និង H&M ក្រុមហ៊ុនទាំងនេះផលិតនូវផលិតផលដែលមានសុវត្ថិភាព ដោយប្រើប្រាស់គ្រឿងផ្សំមានប្រវត្តិប្រើប្រាស់ប្រកបដោយសុវត្ថិភាព រួមជាមួយឧបករណ៍ទំនើបដើម្បីវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ។ មិនទាន់មានការណែនាំណាមួយអំពីការទិញទំនិញ     ជាសកលនៅឡើយទេ ប៉ុន្តែ HSI ទទួលស្គាល់ថា LeapingBunny.org គឺជាធនធានមួយដ៏មានប្រយោជន៍។
អង្គការ HSI ធ្វើការព្រមានថា សូម្បីតែគ្រឿងសម្អាងដែលមិនពាក់ព័ន្ធទៅលើការធ្វើតេស្តពិសោធន៍គ្រឿងសម្អាងលើសត្វក៏មានគ្រោះថ្នាក់ដែរ ប្រសិនបើច្បាប់ស្តីពីសុវត្ថិភាពគីមីនៅតែបន្តទាមទារឱ្យមានការធ្វើតេស្តលើសត្វថ្មីដើម្បីផលិតសារធាតុគីមីផ្សំសម្រាប់ប្រើប្រាស់ទាំងស្រុងនៅក្នុងគ្រឿងសម្អាង។ នោះហើយជាមូលហេតុដែលយុទ្ធនាការ#SaveRalph ផ្តល់អាទិភាពក្នុងការជំរុញឱ្យមានការហាមឃាត់លើការធ្វើតេស្តនៅនឹងកន្លែង និងប្រកាន់ជំហរការពារជាដាច់ខាត
បន្ថែមពីលើការស្វែងរកឱ្យមានការហាមឃាត់តាមច្បាបអង្គការ HSI និងដៃគូរបស់យើងកំពុងសហការគ្នា    ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលមួយក្នុងការវាយតម្លៃសុវត្ថិភាពដែលមិនពាក់ព័ន្ធនឹងសត្វ ដើម្បីជួយគាំទ្រដល   ក្រុមហ៊ុនតូច និងអាជ្ញាធររដ្ឋាភិបាលឱ្យមានការផ្លាស់ប្តូរពីការធ្វើតេស្តលើសត្វទៅជាវិធីសាស្រ្តទំនើបមិន      ពាក់ព័ន្ធនឹងសត្វដែលមានភាពងាយស្រួល និងល្អប្រសើរក្នុងការធានាបាននូវសុវត្ថិភាពរបស់មនុស្ស ជំនួសឱ្យការធ្វើតេស្តពិសោធន៍លើសត្វរបស់ពួកគេ

ទាញយកតាមប្រព័ន្ធផ្សព្វផ្សាយ

ទាញយករូបភាពដែលមិនមានចលនាពីខ្សែភាពយន្តរឿងជួយសង្គ្រោះសត្វទន្សាយ Ralph -Save Ralph https://newsroom.humanesociety.org/fetcher/index.php?searchMerlin=1&searchBrightcove=1&submitted=1&mw=d&q=SaveRalph0321
សូមចុចនៅទីនេះដើម្បីទទួលបានខ្សែភាពយន្ត Save Ralph នៅលើបណ្តាញ YouTube

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ

Two Way Public Relations

 ជាន់ទី អគារលេខប្រាំ ផ្លូវលេខ ២៨២ សង្កាត់បឹងកេងកង

 ភ្នំពេញ ប្រទេសកម្ពុជា

 hello@twowaypr.com

 www.twowaypr.com

អង្គការ Humane Society International មានវត្តមាននៅក្នុងប្រទេសជាង ៥០ ដោយធ្វើការនៅទូទាំងពិភពលោកដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងមនុស្ស និងសត្វ ក៏ដូចជាជួយសង្គ្រោះនិងការពារសត្វឆ្កែ និងឆ្មា ធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសត្វចិញ្ចឹមក្នុងកសិដ្ឋាន ការពារសត្វព្រៃ លើកកម្ពស់ការធ្វើតេស្ត និងស្រាវជ្រាវដែលមិនពាក់ព័ន្ធនឹងសត្វ ឆ្លើយតបចំពោះគ្រោះធម្មជាតិ និងប្រឈមមុខនឹងអំពើឃោរឃៅចំពោះសត្វតាមគ្រប់រូបភាពទាំងអស់ សម្រាប់ព័ត៌មានសូមចូលមើល hsi.org/Ralph

សូមចុច Follow HSI នៅលើបណ្តាញ Twitter, Facebook និងInstagram


ចែករំលែក៖