ភ្នំពេញ ៖ សូមជម្រាបថា គិតត្រឹមវេលាម៉ោង៥និង១៧ល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ តំណាងអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ កំពុងបើកការសួរនាំ ទៅលើមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ដែលយាមនៅធនាគារ ABA ក្រោមស្ពានអាកាសផ្សារដីហុយ ក្រោយបាញ់ជនបែកថ្នាំម្នាក់បណ្ដាលឲ្យស្លាប់ ពេលដេញចាក់ប្រហារទាំងកម្រោលមកលើខ្លួន។
មានមតិជាច្រើនបានបង្ហោះសារ សំដែងនូវការអាណិតទៅលើមន្ត្រីនរបាលរូបនោះ ដោយពាក្យថា, “អរគុណសន្តិភាព អរគុណតុលាការ អរគុណមេធាវី អរគុណទឹកចិត្តប្រជាជនស្រលាញ់អំពើល្អ និងស្អប់អំពើអាក្រក់ ។ លោកសន្តិសុខធនាគារ អាចរួចផុតពីបទចោទប្រកាន់ហើយ សប្បាយចិត្តជំនួសគាត់ខ្លាំងណាស់ ! ។
មន្ត្រីនគរបាលយុត្តិធម៌ម្នាក់បានលើកឡើងថា
,ការការពារស្របច្បាប់..
បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ មិនអាចខុសច្បាប់ព្រហ្មទណ្ឌទេ ។
ការការពារស្របច្បាប់ ត្រូវមានលក្ខខ័ណ្ឌដូចខាងក្រោមនេះ ៖
– បទល្មើសត្រូវចាត់ទុកថាត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ការពារអ្នកដទៃឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិនត្រឹមត្រូវ
– បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង
-គ្មានវិសមាមាត្រ រវាងមធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន។
មានអ្នកខ្លះបានបង្ហោះfacebook ថា, ទេវតាលើមេឃ ទេវតាដើរដី ពិតជាមិនមើលនឹងភ្នែកទេ! សង្ឃឹមថា ថ្ងៃនេះប្អូនប្រុសនឹងទទួលបានការសណ្ដោសប្រណីពីថ្នាក់ដឹកនាំជួយឲ្យរួចផុតពីការឃុំខ្លួន និងបានវិលត្រលប់មកបំរេីការងារ និងបានមើលថែម្តាយវិញ 🙏🙏តាមរយៈការសន្និដ្ឋាន ថ្លឹងថ្លែង ពីស្ថាប័នតុលាការ។
អាចការសាកសួរនេះបន្តទៅថ្ងៃស្អែក ដើម្បីរកអោយឃើញ ពីភាពគ្មានពិរុទ្ធ។
សូមជម្រាបថា, មន្ត្រីនគរបាលខាងលើនេះ មានមេធាវីជាច្រើនស្ម័គ្រចិត្តជួយការពារក្តីដោយមិនយកកម្រៃសេវា ៕
ដោយ ៖ សិលា