ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់ដោះលែងនាវាដឹកប្រេងរបស់កូរ៉េខាងត្បូង ក្រោយរយៈពេល៣ខែដែលបានចាប់

ចែករំលែក៖

ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងថា នៅថ្ងៃទី៩ខែមេសា អុីរ៉ង់ បានដោះលែង នាវាដឹកប្រេង MT Hankuk Chemi ព្រមទាំងនាវឹក៣នាក់ ក្រោយការចាប់នាវារក្សាទុក៣ខែកន្លងមកដោយចោទប្រកាន់ពីបទបង្កឲ្យមានការលិចហៀរប្រេង។
នាវាដឹកប្រេង MT Hankuk Chemi រួមជាមួយនាវឹក ១២នាក់ បានចាកចេញពីកំពង់ផែប្រទេសអុីរ៉ង់ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៩ខែមេសា ។ កាលពីថ្ងៃទី ៤ខែមករា កន្លងមក កម្លាំងទាហានអុីរ៉ង់ បានចាប់នាវា ដឹកប្រេង MT Hankuk Chemi របស់កូរ៉េខាងត្បូង ដោយចោទប្រកាន់ពីបទលេចហៀរប្រេងប៉ះពាល់ដល់បរិស្ថាន។
ក្រុមហ៊ុនគ្រប់គ្រងនាវា MT Hankuk Chemi បានច្រានចោលការចោទប្រកាន់ របស់អុីរ៉ង់។ នាវានេះបានធ្វើដំណើរ ពីប្រទេស អារ៉ាប៊ី សាអ៊ូឌីត ទៅកាន់អារ៉ាប់រួមដោយមាននាវឹក២០ នាក់ ។
ការសម្រេចរបស់អុីរ៉ង់ដោះលែងនាវាខាងលើ គឺក្រោយពេលដែលទីក្រុងសេអ៊ូលពិភាក្សាជាមួយអាមេរិក ទទួលបានកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីអនុញ្ញាតឲ្យអុីរ៉ង់ អាចបើកប្រាក់មួយចំនួនដែលបង្កកនៅក្នុងធនាគារកូរ៉េខាងត្បូង តាមច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក៕ដោយ៖ធីរីណា

រូបភាព៖ Yonhap/TTXVN

រូបភាព៖AP


ចែករំលែក៖