ព័ត៌មានទាន់ហេតុការណ៍៖

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្ដីពីការរកឃើញ​អ្នកវិជ្ជមាន​ជំងឺកូវីដ-១៩ ចំនួន ០១នាក់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០១នាក់ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើបុរសម្នាក់ ឈ្មោះ ឃឹម សុប៉ិន អាយុ ២០ឆ្នាំ រស់នៅភូមិស្រះសំបួរ ឃុំពង្រ ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្ត បានចុះធ្វើការស្រាវជ្រាវ និងរកឃើញថា បុរស ដែលវិជ្ជមានជំងឺកូវីដ-១៩នេះ ជាជាងធ្វើតុទូនៅម្ដុំផ្សារត្រពាំងថ្លឹង និងស្នាក់នៅបន្ទប់មានគ្នា០៣នាក់ ជាមួយនឹងស្ត្រីម្នាក់ដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ។ នៅថ្ងៃទី០៥ ខែមេសានេះដែរ ដោយមិនបានដឹងថាស្រ្តីរស់នៅបន្ទប់ជាមួយគ្នាមានវិជ្ជមានកូវីដ-១៩ ឈ្មោះ ឃឹម សុបុិន បានធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួនមកស្រុកកំណើត ដោយបានឈប់ចាក់សាំងនៅម្ដុំផ្សារ ដីហុយ ហើយ ពេលមកដល់ផ្ទះ គាត់មិនបានចេញទៅណាទេ ក្រៅពីស្និទ្ធស្នាលជាមួយម្តាយ បងស្រី និងក្រុមគ្រួសារ ចំនួន ០៤នាក់។

អ្នកពាក់ព័ន្ធដោយផ្ទាល់ទាំង០៤នាក់ ខាងលើនេះត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យកំពង់ធំ និងបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានប៉ាស្ទ័រដោយទទួលបានលទ្ធផល អវិជ្ជមាន(លើកទី ១)។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និង បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាន “ពាការពារ ៣កុំ” និងវិធានការសុខាភិបាលផ្សេងទៀត ដោយឈរលើ ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះក្រុមគ្រួសារ និងសង្គមជាតិទាំងមូល៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖