ព័ត៌មានទាន់ហេតុការណ៍៖

មានការចែកចាយសារសម្លេងមួយដែលនិយាយថា «ខណ្ឌមានជ័យត្រូវបិទ» គឺជាសារសម្លេងមិនពិត និងបំពុលសង្គម

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ (ក្រុម ៣.០០០) សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា នៅក្នុងបណ្ដាញសង្គមកំពុងមានការចែកចាយសារសម្លេងមួយដែលនិយាយថា «ខណ្ឌមានជ័យត្រូវបិទ» គឺជាសារសម្លេងមិនពិត និងបំពុលសង្គម ។

💡ការពិត លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រលប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា « ពុំមានការបិទខណ្ឌមានជ័យឡើយ »។
សូមជម្រាបជូនថា, មានក្រុមឆក់ឱកាស នៃពួកជ្រុលនិយម បម្រើអោយនយោបាយក្រុមបរទេស ក្រុមប្រឆាំង ច្រើនបង្កើតព័ត៌មានក្លែងក្លាយ ប្រឌិត ធ្វើអោយប្រជាពលរដ្ឋយល់ច្រឡំ៕

ដោយ ៖ សិលា


ចែករំលែក៖