ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនបុរសម្នាក់កើតភ្លើងប្រចណ្ឌវាយនារីសង្សារជាំពេញខ្លួន នាងខឹងប្តឹងសមត្ថកិច្ចឲ្យចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នគរបាលបញ្ជូនបុរសម្នាក់ទៅស្នងការខេត្តបន្ទាយមានជ័យនៅថ្ងៃទី៩ខែមេសាឆ្នាំ២០២១ បន្ទាប់ពី នារីជាគូរស្នេហ៍កើតទុក្ខមិនសុខបានចិត្តចោទថាវាយនាងជាំពេញខ្លួន នាងខឹងប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នៅវេលាម៉ោងទាបភ្លឺថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ នៅបន្ទប់ជួលមួយកន្លែងនៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 ជនសង្ស័យឈ្មោះ ឡៃ ឆាយលេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ 

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ វឿន ពិសី ភេទស្រី អាយុ១៩ឆ្នាំរួចមក នៅថ្ងៃទី០៩.ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបុរសជាសង្សារតែម្តង ពេលសួរនាំ ជនសង្ស័យប្រាប់ថា ខ្លួនពិតជាបានប្រើហិង្សាលើជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបន្តថាពេលជនរងគ្រោះចេញក្រៅបានភ្លេចទូរស័ព្ទនៅក្នុងបន្ទប់ ពេលឆែកមើល ក៏ដឹងថា ជនរងគ្រោះបានឆាតទៅរកប្រុសផ្សេងឲ្យមកយកខ្លួន ហើយនាងបានដើរលេងយប់ជ្រៅៗ ធំក្លិនស្រាផង។ ពេលសួរនាំនាងថាប្រុសនោះត្រូវជាបងប្រុសរបស់នាង ហើយជនសង្ស័យបានធ្វើការណែនាំ រហូតដល់ទាស់ពាក្យសម្តីគ្នា ទើបខាងប្រុសទ្រាំមិនបានក៏យកដៃស្នាហាលខោអាវ និងខ្សែក្រវ៉ាត់ ប្រើហិង្សាវាយទៅលើដៃ និងជើងរបស់នាងជាំសាច់តែម្តង។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាព និងមានពាក្យបន្តឹងពីជនរងគ្រោះផងនោះ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖វណ្ណា


ចែករំលែក៖