ព័ត៌មានទាន់ហេតុការណ៍៖

រូបភាពការបិទខ្ទប់នូវផ្នែកខ្លះនៃខណ្ឌមានជ័យ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង ជួយប្រជាពលរដ្ឋ !

ចែករំលែក៖

ភ្នំពេញ៖ កំណាត់ផ្លូវនានានៅសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ នៅតែបន្តរាំងខ្ទប់ មកទល់នឹងព្រឹកនេះ ដែលជាវិធានការរដ្ឋបាលដើម្បីកាត់បន្ថយការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ការបិទខ្ទប់ គឺជាវិធានការរដ្ឋបាលមួយក្នុងកំរិតតឹងរឹង ដោយតំបន់ដែលត្រូវបានបិទខ្ទប់ ត្រូវហាមឃាត់ការធ្វើដំណើរចេញចូល២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។
ចំពោះបុគ្គលគ្រប់រូបក៏ត្រូវហាមឃាត់មិនឱ្យចេញពីផ្ទះរបស់ខ្លួន ២៤ម៉ោង/២៤ម៉ោង បើគ្មានភាពចាំបាច់។
យោងតាមមាត្រា៩ . នៃអនុក្រឹត្យ ស្តីពី វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ,.ការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
រាល់ការធ្វើដំណើរចេញ-ចូលភូមិសាស្រ្តនៃតំបន់ ឬទីកន្លែងដែលត្រូវបានបិទខ្ទប់ អាចត្រូវបានហាមឃាត់ លើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ សេវាសាធារណៈចាំបាច់និង បន្ទាន់ ឬសេវាដឹកជញ្ជូនទំនិញ និងករណីចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងអំឡុងពេលនៃការបិទខ្ទប់ វិធានការរដ្ឋបាលដែលមានចែងក្នុងមាត្រា៤ មាត្រា៥ មាត្រា៦ មាត្រា៧ មាត្រា៨ និងមាត្រា១០ នៃអនុក្រឹត្យនេះ ត្រូវបានយកមកអនុវត្តទាំងស្រុង ឬដោយផ្នែក។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កំដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖