អតីតវីរបុរសកីឡាគ្រីឃីតរបស់ឥណ្ឌាលោក Sachin Tendulkar បាននិយាយកាលពីថ្ងៃសុក្រ ទី៨ មេសាថា គាត់ត្រូវបានគេឲ្យចេញពីមន្ទីរពេទ្យមួយសប្តាហ៍បន្ទាប់ពីគាត់បានជាសះស្បើយពីជំងឺកូវីដ-១៩ប៉ុន្តែគាត់នឹងនៅតែនៅដាច់ដោយឡែកនៅផ្ទះរបស់គាត់។
សារព័ត៌មានរ៉យទ័របានផ្សាយថា លោក Tendulkar ដែលមានអាយុ៤៨ឆ្នាំនៅចុងខែនេះត្រូវបានព្យាបាលនៅផ្ទះរបស់គាត់បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩បន្ទាប់ពីមានរោគសញ្ញាស្រាល។
Tendulkar បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “ខ្ញុំទើបតែត្រលប់មកពីមន្ទីពេទ្យវិញហើយខ្ញុំនឹងនៅដាច់ដោយឡែកក្នុងពេលបន្តសម្រាក និងសំរាកព្យាបាល។ ខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាចំពោះសេចក្តីប្រាថ្នា និងការអធិស្ឋានទាំងអស់”។
លោកបន្តថា “ខ្ញុំនៅតែមានអំណរគុណចំពោះបុគ្គលិកពេទ្យទាំងអស់ដែលបានយកចិត្តទុកដាក់ចំពោះខ្ញុំ និងបានធ្វើការដោយមិននឿយហត់អស់រយៈពេលជាងមួយឆ្នាំក្នុងស្ថានភាពលំបាកបែបនេះ”។
Tendulkar បានចូលនិវត្តន៍ពីកីឡាគ្រីឃីតអាជីពក្នុងឆ្នាំ២០១៣ បន្ទាប់ពីបានកត់សំគាល់ពីការលេងលក្ខណៈអន្តរជាតិដែលរកបានរហូតដល់១០០គ្រាប់ពេលដែលគាត់លេងក្នុងអាជីពវ័យ២៤ឆ្នាំ។
គាត់រស់នៅក្នុងទីក្រុងបុមបៃដែលជារដ្ឋធានីនៃរដ្ឋ Maharashtra ភាគខាងលិចនៃប្រទេសឥណ្ឌាដែលត្រូវបានរងគ្រោះខ្លាំងបំផុតដោយការលេចចេញជាថ្មីនូវករណី កូវីដ-១៩ ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានរាយការណ៍ថា មានមនុស្សចំនួន១២៦.៧៨៩នាក់ ក្នុងការឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលរដ្ឋជាច្រើនបានព្យាយាមទប់ស្កាត់ការឆ្លងរាលដាល។ ជាមួយនឹងករណីចំនួន១២,៩លានករណីប្រទេសឥណ្ឌាគឺជាប្រទេសដែលទទួលរងផលប៉ះពាល់អាក្រក់ជាប្រទេសទី៣ ដែលនៅពីក្រោយសហរដ្ឋអាមេរិក និងប្រេស៊ីល ៕
ដោយ៖ភារៈ