អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃសុក្រ ទី៩ មេសាថា ការប្រកួតប្រណាំងម៉ូតូ MotoGP រដូវកាលថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនៅលើកោះឡាមុកត្រូវបានត្រៀមរួចរាល់សម្រាប់ការបង្ហាញម៉ូតូនៅខែមីនា ឆ្នាំ២០២២ បន្ទាប់ពីត្រូវបានចុះបញ្ជីជាកន្លែងបំរុងនៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រ។
អ្នកផ្សព្វផ្សាយ Dorna បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការត្រួតពិនិត្យការប្រណាំងថា ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 ភាគីពាក់ព័ន្ធទាំងអស់បានយល់ព្រមរង់ចាំរហូតដល់ផ្នែកដំបូងនៃរដូវកាល២០២២ ។
សេចក្តីថ្លែងការណ៍នោះបានបន្តថា “ប្រសិនបើ MotoGP មានលទ្ធភាពរៀបចំព្រឹត្តិការណ៍នៅអាស៊ីអាគ្នេយ៍ឆ្ពោះទៅចុងឆ្នាំ២០២១ នោះកិច្ចខិតខំប្រឹងប្រែងនឹងធ្វើឡើងដើម្បីធ្វើតេស្តមួយដែលអាចធ្វើទៅបាននៅឯទីលានអន្តរជាតិ Mandalika អំឡុងពេលនោះ” ។
រដ្ឋមន្ត្រីក្រសួងសហគ្រាសរបស់រដ្ឋឥណ្ឌូនេស៊ីលោក Erick Thohir បានមានប្រសាសន៍ថា លោកគាំទ្រយ៉ាងពេញទំហឹងចំពោះកាលបរិច្ឆេទឲ្យរៀបចំការប្រណាំងនៅខែមីនា។
លោកបានបន្ថែមថា “នេះគឺសមស្របទៅនឹងកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី។ យើងចង់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ” ៕ដោយ ៖ ភារៈ