ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ដាក់លេខទូរស័ព្ទ Hotline ១២៩៩ និងលេខ៣ខ្សែទៀត ដើម្បីពលរដ្ឋមានចម្ងល់សួរពាក់ព័ន្ធការ បិទខ្ទប់នៅតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយពាក់ព័ន្ធការចេញចូល នៅតំបន់ដែលបានបិទខ្ទប់ (Lockdown)។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖
*ទី១៖ Hotline ១២៩៩
*ទី២៖ ០៩៨ ៣៧៩ ៧៧៧
*ទី៣៖ ០៧៧ ៨៥៦ ៩៦៦
*ទី៤៖ ០៩៩ ៤២៩ ០៤០
បើតាមលោក ម៉េត មាសភក្ដី បានឲ្យដឹងថា៖ ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗ៕

ដោយ ៖ សំរិត


ចែករំលែក៖