ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោករដ្ឋមន្ត្រី វេង សាខុន យក សម្ភារ និងគ្រឿងបរិក្ខាពេទ្យ មួយចំនួន ទៅប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ដោយយោងតាមសំណូមពររបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរតាមរយៈលោកអភិបាល នៃគណៈអភិបាលស្រុកតំបែរបានស្នើសុំសម្ភារ និងបរិក្ខាពេទ្យសម្រាប់យកសំណាកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍២០កុម្ភះ និងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនដល់មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី១០ ខែមេសាឆ្នាំ២០២១ លោក វេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរបានចាត់ឲ្យលោក ចាន់ ហេង អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យក្រសួង យក សម្ភារ និងគ្រឿងបរិក្ខាពេទ្យ មួយចំនួន ទៅប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរ ។ សម្ភារ និងគ្រឿងបរិក្ខាពេទ្យ ទាំងនេះរួមមាន៖

១. ស្រោមដៃពេទ្យ ចំនួន    ១០០ ប្រអប់

២. អាវ PPE       ៥០០ សម្រាប់

៣. ម៉ាស់ N95       ៥០០ សម្រាប់

៤. របាំងមុខ      ៥០០ សម្រាប់

៥. ស្រោមជើង      ៥០០ សម្រាប់

៦. មួក        ៥០០ សម្រាប់

៧. ម៉ាស់ពេទ្យ      ១០ ០០០ ម៉ាស់

៨. អាល់កុល      ៣០០ លីត្រ

៩. ប្រេងម៉ាស៊ូត ចំនួន     ១ ០០០ លីត្រ ។

សរុប អស់ទឹកប្រាក់ចំនួន    ៥ ៤១៥ ដុល្លារអាមេរិក ៕

ដោយ ៖ សិលា


ចែករំលែក៖