ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តកំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នបន្ទប់ព្យាបាលជំងឺ ស៊ន បូរិទ្ធ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ធឿន ណារ៉ង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម សម្រេចផ្អាកជាបណ្តោះអាសន្នបន្ទប់ព្យាបាលជំងឺ ស៊ន បូរិទ្ធ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ឈ្មោះ ធឿន ណារ៉ង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាម សេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពី ការផ្អាកបណ្តោះអាសន្ននៅបន្ទប់ពិគ្រោះព្យាបាលជំងឺ សិន បូរិទ្ធ នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននៅរសៀល ខែមេសា នេះ។

រដ្ឋបាលសាលាខេត្តបាន សម្រេច៖

ប្រការ១..ត្រូវបានផ្អាកជាបណ្តោះអាសន្ននៅបន្ទប់ពិគ្រោះព្យាបាលជំងឺ សិន បូរិទ្ធ ស្ថិតនៅភូមិព្រីងបីដើម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ធឿន ណារ៉ង ។

ប្រការ ២..បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ ៣._នាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ មន្ទីរ-អង្គភាព រដ្ឋបាលឃុំពាក់ព័ន្ធ និងលោក ស៊ាន បូរិទ្ធ ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺ ត្រូវអនុវត្ត សេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖