ខេត្តកណ្តាល៖ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមន្រ្តីជំនាញពាក់ព័ន្ធ បានចុះបិទទីតាំងភោជនីយដ្ឋានមួយកន្លែងឈ្មោះ «ស្រីពេជ្រ ម្លប់ស្វាយ» ស្ថិតនៅភូមិសា្វយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ការសម្រេចបិទនេះ បន្ទាប់ពីពិនិត្យឃើញថា ភោជនីយដ្ឋាន «ស្រីពេជ្រ ម្លប់ស្វាយ» បានលួចលាក់បើកអាជីវកម្មបំពានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកណ្តាល ស្តីពីការបិទភោជនីយដ្ឋានជាបណ្តោះអាសន្ន ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ក្នុងនោះសមត្ថកិច្ចបាននាំខ្លួនបុគ្គលិកចំនួន៩នាក់ ស្រី៧នាក់យកទៅដាក់នៅទីតាំងចត្តាឡីស័ក ដែលរដ្ឋបាលស្រុកស្អាង និងសមត្ថកិច្ចបានរៀបចំ ៕
ដោយ៖ ឆដា