ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្តលក់អាវុធឲ្យកោះតៃវ៉ាន់ ក្រោយរដ្ឋកាលរបស់ប្រធានាធិបតីបៃឌិន

ចែករំលែក៖

នៅថ្ងៃទី១០ ខែមេសា អាមរិកបានសម្រេចលក់មីស៊ីលប្រឆាំងរថក្រោះប្រភេទ FGM-148 Javelin ដល់កោះតៃវ៉ាន់ចំនួន ៤០០ដើម ហើយអាវុធទាំងនោះនឹងប្រគល់ជូននៅឆ្នាំ២០២២។
កាំជ្រួចមីស៊ីល FGM-148 ជាប្រភេទអាវុធអាចនាំផ្លូវដោយស្វ័យប្រវត្តិ អាចវាយកម្ទេចរថក្រោះ នៅគ្រប់ភូមិសាស្ត្រ។ សារព័ត៌មាន Liberty Times បានផ្សាយថា ក្រសួងការពារជាតិអាមេរិក បានបញ្ជូនលិខិតទៅកាន់សភាដើម្បីអនុម័តលក់កាំជ្រួចមីស៊ីលនិងជើងទម្រប្រមាណ៤២គ្រឿងមានតម្លៃ ដល់ទៅ ១១១,៧១លានដុល្លារ ។
ជាមួយគ្នានេះដែរកាំជ្រួចមីស៊ីល Jvelin សម្រាប់កងពលការពារទីក្រុងតៃបិ អាវុធនេះមានទាហាន២នាក់ប្រើប្រាស់ ម្នាក់បាញ់ម្នាក់បញ្ចូលគ្រាប់។
កាលពីថ្ងៃទី ៨ខែមេសា មន្ត្រីយោធាកោះតៃវ៉ាន់បាន់ឱ្យដឹងថា កោះនេះ នឹងទទួលបានកាំជ្រចមីស៊ីល MK15 Phalanx Block 1B ពីអាមេរិក នៅពាក់កណ្តាលឆ្នាំ២០២១។
តាំងពីដើមមក ចិនបានថ្កោលទោសយ៉ាងខ្លាំងដល់រដ្ឋាភិបាលអាមេរិក ដែលលក់អាវុធឲ្យកោះតៃវ៉ាន់ ដែលជាការបំពានច្បាប់ចិនតែមួយ ។ ប៉ុន្តែអាមេរិក នៅតែបន្តសកម្មភាពលក់អាវុធឲ្យកោះតៃវ៉ាន់ដដែល ដើម្បីការពារខ្លាចចិនវាយប្រហារ៕

ដោយ ៖ធីរីណា(រូបភាព៖ AP)


ចែករំលែក៖