ភ្នំពេញ៖ បេសកកម្មថ្មីនៅក្នុងការរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រ បានចាប់ផ្តើម ក្រោមការដឹកនាំរួមរបស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និង លោកស្រីពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) រួមជាមួយក្រុមការងារគ្រប់ផ្នែកដែលពាក់ព័ន្ធបានចូលរួមនៅក្នុងការរៀបចំនេះ នៅថ្ងៃអាទិត្យទី១១ ខែមេសា ឆ្នាំ២០២១។
សូមជម្រាបជូនថា, ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។ ជាក់ស្តែងរៀងរាល់យប់ថ្ងៃនេះ បានបន្តចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានវិជ្ជាក់ដឹងថា, មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន១៥៧នាក់ និងមានអ្នកជាសះស្បេីយចំនួន ៧២នាក់ ។
រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ១៥៧នាក់ទៀតហើយ
-រាជធានីភ្នំពេញ ១៤២នាក់
-កោះកុង ៨នាក់
-ស្វាយរៀង ៤នាក់
-តាកែវ ២នាក់
-កណ្តាល ១នាក់ និងជាសះស្បើយ ៧២នាក់
វិជ្ជមានកូវីដ-១៩ ចំនួន ១៥៧នាក់
ទី១ ករណីនាំចូល ១នាក់ ជាបុរសនីហ្សេរីយ៉ា
ទី២ ករណីសហគមន៍២០កុម្ភៈ ១៥៦នាក់៖
-បុរសស្រ្តីខ្មែរ ១៤៨នាក់
-បុរសស្រ្តីចិន ៨នាក់
គិតត្រឹមព្រឹកថ្ងៃទី ១១ មេសា ២០២១នេះ
-ចំនួនអ្នកស្លាប់៖ ២៩នាក់(ស្រី ១៣នាក់)
-ឆ្លងសរុប៖ ៤២៣៨នាក់
-ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៖ ៣៧០៥នាក់
-ជាសះស្បើយ៖ ២១៥២នាក់
-កំពុងសម្រាកព្យាបាល៖ ២០៥២នាក់។
នេះបើយោងតាមសេចក្តីជូនព័ត៌មានក្រសួងសុខាភិបាល៕
ដោយ៖ សុខ ខេមរា