ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាម គោចរឃាត់បានម៉ូតូចំនួន៣គ្រឿងទៀត នៅយប់មិញ

ចែករំលែក៖

ភ្នំពេញ ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះ បានបញ្ជាក់ថា នៅយប់ថ្ងៃទី១០ ខែមេសា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូចំនួន ៣គ្រឿង។ យានយន្តដែលត្រូវបានឃាត់ ពេលអនុវត្តបម្រាមគោចររួមមាន៖ * យប់ថ្ងៃទី០២ ខែមេសា ឃាត់ម៉ូតូ៦៥ គ្រឿង និងរថយន្ត៨គ្រឿង។ * យប់ថ្ងៃទី០៣ ខែមេសា ឃាត់ម៉ូតូ៦៩គ្រឿង និងរថយន្ត១៣គ្រឿង។

* យប់ថ្ងៃទី០៤ ខែមេសា ឃាត់ម៉ូតូ០៤គ្រឿង និងរថយន្ត៦គ្រឿង។ * យប់ថ្ងៃទី០៥ ខែមេសា ឃាត់ម៉ូតូ០៨គ្រឿង និងរថយន្ត០១គ្រឿង។ * យប់ថ្ងៃទី០៦ ខែមេសា ឃាត់រថយន្ត២គ្រឿង។ * យប់ថ្ងៃទី០៧ ខែមេសា ឃាត់រថយន្ត២គ្រឿង។ * យប់ថ្ងៃទី០៨ ខែមេសា ឃាត់រថយន្ត៣គ្រឿង និងម៉ូតូ៦គ្រឿង។
* យប់ថ្ងៃទី០៩ ខែមេសា ឃាត់រថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង។
* យប់ថ្ងៃទី១០ ខែមេសា ឃាត់ម៉ូតូ៣គ្រឿង។
សូមជម្រាបថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរនោះ រដ្ឋបាលរាជធានីភ្នំពេញ ដាក់បម្រាមគោចរ គឺហាមឃាត់ការធ្វើដំណើរចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ លើកលែងក្នុងករណីចាំបាច់ និងបុគ្គលអាទិភាព។
ដើម្បីឲ្យអស់មន្ទិលសង្ស័យ និងងាយស្រួល ក្នុងការបកស្រាយចម្ងល់ ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline ១២៩៩ និងលេខ ៣ ប្រព័ន្ធផ្សេងទៀត ដើម្បីឲ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយ ជុំវិញការអនុវត្តនូវបម្រាមគោចរ ដែលបានដាក់ចេញនេះ។ លេខទាំងនោះ រួមមាន៖ * ទី១៖ Hotline ១២៩៩ * ទី២៖ ០៩៨ ៣៧៩ ៧៧៧ * ទី៣៖ ០៧៧ ៨៥៦ ៩៦៦ * ទី៤៖ ០៩៩ ៤២៩ ០៤០ ៕

ដោយ៖ សំរិត


ចែករំលែក៖