ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ដួង​ តារា​ សូមបងប្អូនសុខសប្បាយទាំងអស់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមការបង្ហោះហ្វេសប៊ុកផ្លូវការរបស់លោក ដួង តារា ជំនួយការសម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី នៅព្រឹក​ថ្ងៃចន្ទ​ ខែមេសា​​ ឆ្នាំ២០២១នេះថា​ “ខ្ញុំចូលរួមរីករាយជាមួយបងប្អូនដែលបានចុះឈ្មោះត្រៀមចាក់វ៉ាក់សាំង និងបងប្អូនដែលបានចាក់វ៉ាក់សាំងរួចហើយ។ យើងត្រូវមានជំនឿដោយភាពកក់ក្តៅបំផុតលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកតែងតែណែនាំលើកទឹកចិត្តអោយបងប្អូនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩”។

ក្នុង​សំណេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ដួង​ តារា​ បានបន្តថា​ ជំនាន់ប៉ុលពត បើគ្មានការតាំងចិត្តលះបង់ខ្ពស់ពី សម្តេចតេជោទេ មិនដឹងថាខ្មែរយើងមានថ្ងៃនេះដែរអត់? ជំនាន់កូវីដ-១៩ នេះ បើសិនគ្មានវិធានការគ្រប់គ្រងហ្មត់ចត់ច្បាស់លាស់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ទេនោះ មិនដឹងថាប្រទេសជាតិវឹកវរយ៉ាងណា..? មួយជីវិត សម្តេចតេជោ គឺលះបង់គ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ។ ពេលពលរដ្ឋមានទុក្ខធំ គឺកាន់តែនៅកៀកជិតជាមួយពលរដ្ឋ ហើយមិនរត់ចោលពលរដ្ឋដាច់ខាត ព្រោះសេចក្តីសុខរបស់ពលរដ្ឋ​ គឺជាសេចក្តីសុខរបស់សម្តេច។

*៣ការពារ ~ ៣កុំ និង ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីជីវិតយើង ក្រុមគ្រួសារយើង សហគមយើង និងប្រទេសជាតិយើង។ កុំបណ្តែតបណ្តោយអោយជីវិតដែលបានខិតខំថែមកដល់អាយុប៉ុណ្ណោះ រស់នៅបានមកដល់ថ្ងៃនេះ បែរជាទៅប្រឈមនឹងសេចក្តីស្លាប់ទៅវិញនោះ គឺពិតជាសោកស្តាយខ្លាំងណាស់ ព្រោះជីវិតមិនអាចវិលត្រឡប់ថយក្រោយវិញបានឡើយ។

ជាចុងក្រោយ​ លោក​ បញ្ជាក់បន្ថែមថា​ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ដោយ​៖ស​ តារា​

ប្រភពពីហ្វេសប៊ុកផ្លូវការរបស់លោក​ ដួង​ តារា​

(រូបចាស់ជាមួយក្រុមការងារ)​


ចែករំលែក៖