ព័ត៌មានទាន់ហេតុការណ៍៖

កុមារីម្នាក់ស្លាប់ភ្លាមៗពេលបញ្ចូលទូរស័ព្ទ ដាក់លើទ្រូងដេកមើលរឿងហើយផ្ទុះថ្មឆក់

ចែករំលែក៖

ខេត្តក្រចេះ៖ កុមារីម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលទូរស័ព្ទដាក់លើទ្រូងដេកមើលរឿងនិងបញ្ជូលថ្មបណ្តើរផងនោះក៏ស្រាប់តែផ្ទុះថ្មឆ្លងចរន្តឆក់ស្លាប់តែម្តង។

ហេតុការណ៍ផ្ទុះថ្មទូរស័ព្ទឆក់ស្លាប់យ៉ាងអណោចអធ័មនោះបានកើតឡើងនៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២១ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។

ប្រភពសមត្ថកិច្ចនបានឱ្យដឹងថា កុមារីរងគ្រោះឈ្មោះ ខេង កាណា អាយុ១០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពបន្តថា មុនកើតហេតុកុមារីរងគ្រោះបានបញ្ចូលថ្មទូរស័ព្ទ និងមើលរឿងហើយដាក់នៅលើទ្រូងស្រាប់តែផ្ទុះថ្មឆ្លងចរន្តឆក់ស្លាប់តែម្តង។

ទូរស័ព្ទដែលផ្ទុះនោះម៉ាក iphone5 ពេលមើលរឿងដាក់លើទ្រូងក៏ផ្ទុះថ្មបណ្ដាលឱ្យឆក់ស្លាប់។

ក្រោយកើតហេតុសត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យហើយបានប្រគល់សពឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖