ខេត្តបន្ទាយមានជ័យ៖ ពិតជាអកុសលណាស់ដែលបុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅនឹងកន្លែងនាវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២១ ត្រង់ចំណុចវាលត្រពាំងកក់ខាងត្បូង ភូមិម្កាក់ ចម្ងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ចក់ ចាន់ធី ភេទប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នគរបាលក្នុងមូលដ្ឋានប្រាប់ថាមុនពេលកើតហេតុជនរង គ្រោះបានជិៈម៉ូតូទៅខ្វារត្រីឆ្លូញតែម្នាក់ឯង នៅចំណុចវាលត្រពាំងកក់ខាងត្បូង ភូមិម្កាក់ ចម្ងាយប្រហែល៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិម្កាក់ សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
ប្រភពដដែលបានបញ្ជាក់ថាមានប្រជាពលរដ្ឋម្នាក់ធ្វើស្រែនៅជិតនោះនិយាយថា គាត់លឺស្នូររន្ទះបាញ់ ដោយមានការភ័យ គាត់បានបើកត្រាក់ទ័រត្រឡប់ពីភ្ជួរស្រែមកផ្ទះវិញ។លុះ ពេលបើកមកដល់ចំណុចខាងលើបានប្រទះឃើញជនរងគ្រោះ ដេកស្លាប់លើខ្នងទំនប់នៅក្បែរម៉ូតូដោយមានដងកង្វារសម្រាប់ខ្វារត្រីឆ្លូញធ្វើអំពីប្ញស្សីប្រវែង០២ម៉ែត្រ គងលើដើមទ្រូង ហើយបានរាយការណ៍មកសមត្ថកិច្ច ។ពេលសមត្ថកិច្ចចុះទៅដល់ពិនិត្យឃើញថាជនរងគ្រោះគឺស្លាប់ដោយសាររន្ទះបាញ់ ខណៈដែលរៀបឡើងជិៈម៉ូតូត្រឡប់មកផ្ទះ ។សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា