ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមចាក់វ៉ាក់សាំងការពារជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ ។
ជាមួយគ្នានោះលោកអភិបាលខេត្ត បានពាំនាំ នូវអំណោយមួយចំនួនមានទឹកសុទ្ធ ទឹកផ្លែឈើនឹងថវិកាចំនួន ១លានរៀលមកជូនគ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ដែលកំពុងប្រតិបត្តិការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនឹងបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកចាក់ថ្នាំបង្ការជំងឺកូវីដ-១៩។
លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅតាមមណ្ឌលសុខភាព ឃុំ ស្រុក នឹងមន្ទីរពេទ្យបានយ៉ាងផុលផុសគិតរហូតមកដល់ពេលនេះទទួលបាន ៩០%ហើយ ជាជំហានទី១ បន្ទាប់ពីចាក់មន្ត្រីរាជការហើយ ក្រុមការងារនឹងបន្តចាក់ជូនដល់ប្រជាពលរដ្ឋថែមទៀត ។
លោក ប្រាក់ សុវណ្ណ បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះវិហារ សូមធ្វើការអនាម័យឲ្យបានស្អាតជានិច្ចពិសេស ៣កុំ ៣ការពារ ដែលជាវិធានការរបស់រាជរដ្ឋាភិបាលនឹងស្តាប់តាមការនែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមអនុវត្តន៍ ការពារកុំឲ្យមានជំងឺកូវីដ-១៩ ឆ្លងដល់សហគមន៍ ឃុំ ស្រុក ខេត្តរបស់យើង ។
សូមបញ្ជាក់ជូនផងដែរថា ខេត្តព្រះវិហារគិតរហូតមកដល់ពេលនេះមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ-១៩ នៅឡើយទេ តែយើងក៏កុំភ្លេចការពារឲ្យបានត្រឹមត្រូវតាមការនែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕
ដោយ៖ វណ្ណៈ