ខេត្តព្រះសីហនុ៖ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បញ្ជូនអូប័រពេទ្យមួយគ្រឿងទាំងយប់ ទៅដឹកស្ត្រីលក់បន្លែ បានគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូ ស្ថានភាពជម្ងឺ ហាក់បីដូចជាធ្ងន់ធ្ងរ នៅក្រុងកោះរ៉ុង នេះហើយខ្មែរស្រឡាញ់ខ្មែរ។
នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឧកញ៉ា ទៀ វិចិត្រ ដែលគេដឹងថាជាកូនប្រុស លោក នាយឧត្តមសេនីយ៍ ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក បានបង្ហោះលើ facebook ផ្លូវការរបស់លោកថា, ខ្ញុំបានបញ្ជូនអូប័រពេទ្យមួយគ្រឿងទាំងយប់ទៅភូមិកោះតូច ក្រុងកោះរ៉ុង មានករណីស្រ្តីមា្នក់ឈ្មោះ សន ខេន អាយុ ៥០ ឆ្នាំ មុខ របរ លក់បន្លែ បានគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូ ស្ថានភាពជម្ងឺ ហាក់បីដូចជាធ្ងន់ធ្ងរ ដូចនេះចាំបាច់ត្រូវបញ្ជូនទៅខេត្តព្រះសីហនុដេីម្បីព្យាបាលជាបន្ទាន់ ៕
#ជួយគ្នាក្នុងគ្រាអាសន្ន 🚑🚨
ដោយ ៖ សិលា