ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ឱ វណ្ណឌីន ប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការចាក់វ៉ាក់សាំង ប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ហើយសូមឲ្យបងប្អូនត្រឡប់ទៅកាន់ផ្ទះវិញរៀងៗខ្លួន។ នេះជាការបញ្ជាក់ឲ្យដឹងពី លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ។

លោកស្រី ឱ វណ្ណឌីន សូមប្រកាសតាមបណ្តាញសារព័ត៌មានផ្លូវការ ជូនសាធារណជនជ្រាបថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ ហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនវិញ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងចេញសេចក្តីជូនដំណឹងបន្ថែមអំពីការចាក់វ៉ាក់សាំងនេះជូនដល់សាធារណជន បានជ្រាបនៅពេលក្រោយ៕

ដោយ ៖ សិលា


ចែករំលែក៖