ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈការផុសផ្សព្វផ្សាយលើបណ្តាញសង្គម fb Vireak Seth Fsp ពាក់ព័ន្ធនឹងអ្នកជួលបន្ទប់ស្នាក់នៅដាច់ស្បៀងអាហារដោយសារផ្អាកការងារ និងទៅស្រុកកំណើតមិនទាន់រួច ភ្លាមៗលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានណែនាំឲ្យក្រុមការងារទាក់ទងរកទីតាំងអាសយដ្ឋាន និងសាកសួរ ក្រោយមកបានណែនាំអោយលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លាចុះពិនិត្យ និងយកស្បៀងអាហារមួយចំនួនចែកជូន ដើម្បីសម្រាលទុក្ខលំបាកបានមួយគ្រាៗសិន ដោយមានអង្ករ ១២០kg និងមីចំនួន ០៦កេស ។
មិនថា ស្បៀងអាហារតិច ឬច្រើនទេ ប៉ុន្តែជាការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំខណ្ឌ ដែលត្រូវមើលថែប្រជាជនមកសា្នក់នៅ ឬរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលលោកអភិបាលខិតខំជួយឲ្យអស់លទ្ធភាព ជាបន្តបន្ទាប់។
សូមបងប្អូនស្ថិតក្នុងតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តខណ្ឌ យោគយល់អធ្យាស្រ័យ មួយរយៈពេលខ្លី ហើយចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ បើមិនមានភារកិច្ចចាំបាច់ កុំចេញក្រៅផ្ទះ ៕
ដោយ ៖ សិលា